អគ្គលេខាបក្សអញ្ជើញទៅចុះសួរសុខទុក្ខនៅឃុំ Duc Hoa Dong ខេត្ត Long An
នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅចុះសួរសុខទុក្ខនៅឃុំ Duc Hoa Dong ស្រុក Duc Hoa ខេត្ត Long An (ភាគខាងជើងវៀតណាម) ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖
“ស្រុក Duc Hoa និយាយរួម និងឃុំ Duc Hoa Dong និយាយដោយឡែក ជារូបភាពជាក់ស្ដែង រស់រវើកអំពីបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មរបស់ខេត្ត និងប្រទេស។ ពីតំបន់កសិកម្ម រកស៊ីលំបាកក្តី ប៉ុន្តែក្នុងរយៈពេលខ្លី ពីឆ្នាំ២០០០មក ចាប់ពីពេលយើងជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូនបនីយកម្ម បានមានសមិទ្ធិផលសកម្មគួរអោយកត់សម្គាល់៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម