• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម ជួបសវនាការជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៧ ឧសភា។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា បារាំងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU); អះអាងថា វៀតណាមគោរពនិងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំងលើវិស័យជាច្រើន។ រីឯខ្លួនវិញ លោកប្រធានាធិបតី Emmanuel Macron បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដែលមានតួនាទី និងឋានៈដ៏សំខាន់ក្នុងគោលនយោបាយរបស់បារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជាក់ថា នេះគឺជាទំនាក់ទំនងដែលមានលក្ខណៈពិសេសជាច្រើន ដែលបានឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នត្រូវបានកសាងនៅលើមូលដ្ឋាគ្រឹះនៃការជឿទុកចិត្តខ្ពស់ និងការគោរពគ្នាទៅវិញទៅមក។

ដោយវាយតម្លៃថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងគឺជាចំណុចភ្លឺ ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ មេដឹកនាំទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - ការទូត ការពារជាតិ - សន្តិសុខរួមទាំងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ សេដ្ឋកិច្ចសមុទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន ក្នុងនោះមានវប្បធម៌ ការអប់រំបណ្ដុះបណ្ដាល និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរថាមពល តាមនោះបារាំងគាំទ្រវៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ពង្រីកទៅកាន់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តបរមាណូក្នុងគោលដៅសន្តិភាពដូចជាក្នុងវិស័យសុខាភិបាល; ខិតខំប្រឹងប្រែងមានគម្រោងសំខាន់ៗជានិមិត្តរូបថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបពិភាក្សាជាមួយ ប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា។

Top