• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី ២០១៨-២០១៩នៅវិទ្យាស្ថានកសិកម្មវៀតណាម

វិទ្យាស្ថានកសិកម្មវៀតណាមត្រូវការខិតខំប្រឹងប្រែងថែមទៀតដើម្បីក្លាយទៅជាមហាវិទ្យាល័យឈានមុខគេក្នុងវិស័យកសិកម្ម ព្រមទាំងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាសំដៅបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យកសិកម្មផងដែរ។

អគ្គលេខាបក្សលោក Nguyen Phu Trong ទៅទស្សនាមណ្ឌលតាំងបង្ហាញផលិតផលកសិកម្មនៃវិទ្យាស្ថាន (រូបថត៖ VOV)

នេះ ជាសំណូមពររបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នាពេលអញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី២០១៨-២០១៩ នៅវិទ្យាស្ថានកសិកម្មវៀតណាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ លោក អគ្គលេខាបក្សមានគោលបំណងថា វិទ្យាស្ថានបន្តផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីសាស្ត្របណ្ដុះបណ្ដាលឲ្យបានសមស្របទៅនឹងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០។ ភារកិច្ចស្នូលនៃវិទ្យាស្ថាននោះគឺបម្រើការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ ហើយអភិវឌ្ឍន៍តំបន់ជនបទតាមទិសឆ្លាតវៃ ធ្វើ​សមាហរណ​កម្មទៅក្នុងអន្តរជាតិ បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ លើកស្ទួយតំលៃ បន្ថែមនិងអភិវឌ្ឍន៍ដោយ​ចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top