ព័ត៌មាន
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបអគ្គលេខាធិការ គណបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO)
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ គណបក្ស FRELIMO រួមជាមួយនឹងគណបក្សមិត្តមកពីទ្វីបអាហ្រ្វិក ក៏ដូចជាពីតំបន់ ជាច្រើននៅលើពិភពលោក គឺជាក្តីរីករាយ ការគាំទ្រ និងការលើកទឹកចិត្តដ៏ធំធេង សម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគ ខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។ រីឯខ្លួនវិញ អគ្គលេខាធិការគណបក្ស FRELIMO លោក Chakil Aboobacar បានអះអាងថា វៀតណាមជាដៃគូអាទិភាពមួយ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ម៉ូសំប៊ិក ហើយបានឲ្យដឹងថា ដំណើរ ទស្សនកិច្ចរបស់លោកនៅវៀតណាម ទទួលបានការរំពឹងទុកខ្ពស់ពីគណបក្ស FRELIMO និងប្រជាជនម៉ូសំប៊ិក ក្នុងការធ្វើឱ្យស៊ីជម្រៅនិងជំរុញទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម -ម៉ូសំប៊ិក។
ដោយយល់ស្របនឹងមតិនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាម និងគណបក្ស FRELIMO ត្រូវជំរុញទំនាក់ទំនងរវាងបក្សកាន់ អំណាចទាំងពីរក្នុងការតម្រង់ទិសទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក លើវិស័យសហប្រតិ បត្តិការដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចជា៖ ប្រេងឧស្ម័ន ឧស្ម័នរាវ ការធ្វើអាជីវកម្មរ៉ែ ផលិតកម្មស្បៀងអាហារ និងសុខាភិបាល ព្រមទាំងផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការវប្បធម៌និងបង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍ Movitel រវាង Viettel និងក្រុមហ៊ុន SPI របស់គណបក្ស FRELIMO ដែលបន្តក្លាយជា ចំណុចភ្លឺក្នុងវិស័យវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញ Movitel នាពេល ខាងមុខពង្រីកទៅក្នុងវិស័យផ្លាស់ប្តូរឌីជីថល និងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម និងអាជីវកម្ម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ូសំប៊ិក៕