ព័ត៌មាន
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo
លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយហ្វាំងឡង់លើសសរស្តម្ភសំខាន់ៗដូចជា នយោបាយ - ការទូត ការពារជាតិ - សន្តិសុខ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ការអប់រំ - បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយហ្វាំងឡង់ ដើម្បីដើរតួជាស្ពាន និងជំរុញកិច្ច សហប្រតិបត្តិការរវាងវៀតណាម - សហភាពអឺរ៉ុប (EU) ក៏ដូចជារវាង ហ្វាំងឡង់ - អាស៊ានផងដែរ។
លោកអគ្គលេខាបក្សបានស្នើឱ្យហ្វាំងឡង់សហការ និងចែករំលែកបទពិសោធន៍ ជាមួយវៀតណាមក្នុងការកសាងសេដ្ឋកិច្ចវិលជុំ; លើកទឹកចិត្តអង្គភាពអាជីវកម្ម ហ្វាំងឡង់បង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យខ្លាំងរបស់ហ្វាំងឡង់ ដូចជាកិច្ចសហប្រតិបត្តិការសមុទ្រ ថាមពលកកើតឡើងវិញ បរិស្ថាន បច្ចេកវិទ្យា កែច្នៃ។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យប្រទេសហ្វាំងឡង់ជួយគាំទ្រគណៈកម្មការ អឺរ៉ុប (EC) ក្នុងការដក "កាតលឿង" អំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) សម្រាប់ជលផលនាំចេញរបស់វៀតណាមក្នុងពេល ឆាប់ៗនេះផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បានអះអាងថា រដ្ឋាភិបាលហ្វាំងឡង់បន្តគាំទ្រការជំរុញទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងសុខាភិបាល។ ល៕