• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអាមេរិកលោក Joe Biden

នារសៀលថ្ងៃទី១០ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
 ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ។ នារសៀលថ្ងៃទី១០ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីនេះ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានាធិបតីអាមេរិក លោក Joe Biden ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាមេរិកបានជួបពិភាក្សាការងារនៅទីស្នាក់ការមជ្ឈិមបក្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top