លោកអគ្គលេខាបក្ស តូ ឡឹម បានកោតសរសើរកងពលតូចដែលបានកសាងនូវស្មារតីសាមគ្គីភាព ឯកភាពខ្ពស់ក្នុងភារកិច្ច ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងចំណោមកម្មាភិបាលនិងយុទ្ធជនទាំងអស់។ ជាពិសេស កងពលតូចបានលើកកម្ពស់កម្លាំងផ្ទៃក្នុង ភាពជឿជាក់លើខ្លួនឯង ព្រមទាំងរក្សាបាននូវសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរនិងប្រជាជនក្នុងមូលដ្ឋាន។ ក្នុងដំណាក់កាលថ្មីខាងមុខនេះ លោកអគ្គលេខាបក្សបានស្នើឱ្យកងពលតូច ប្រកាន់ខ្ជាប់នូវតម្រូវការ និងការទាមទារខ្ពស់នៃភារកិច្ចការពារមាតុភូមិ ដើម្បីឱ្យមានការយល់ដឹងត្រឹមត្រូវ មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងបំពេញរាល់ភារកិច្ចដែលបានដាក់ចេញ ទាំងការងារជាប្រចាំនិងការងារកើតឡើងដោយយថាហេតុ។ អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញសង្កត់ធ្ងន់ថា៖ “យើងត្រូវតែឆ្លៀតយកគ្រប់ឱកាស ដើម្បីបង្កើនគុណភាព កម្រិតនិងលទ្ធភាពត្រៀមខ្លួនប្រយុទ្ធជារបស់អង្គទ័ពកងកាំភ្លើងធំ ក្នុងទិសដៅនៃបដិវត្តន៍ត្រឹមត្រូវ ចំណាន និងទំនើប ដើម្បីកសាងកងពលតូចមីស៊ីល ៤៩០ ដ៏រឹងមាំ ជាគំរូ និងឆ្នើម”៕