• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដាក់ផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅសារមន្ទីរអរិយធម៌អាស៊ីនៃប្រទេសសិង្ហបុរី

នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាឥស្សរជនវប្បធម៌ឆ្នើម។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅរូបសំណាកពូលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ១២ ខែមីនា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញដាក់ ផ្កាគោរពវិញ្ញាណក្ខន្ធលោក​ប្រធានហូជីមិញនៅទីតាំងដាក់រូបសំណាក និងស្តូបអនុស្សាវរីយ៍លោកប្រធានហូជីមិញក្នុងបរិវេណសារមន្ទីរអរិយធម៌អាស៊ីនៃប្រទេសសិង្ហបុរី។ នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាឥស្សរជនវប្បធម៌ឆ្នើម។

នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវភរិយាបានចូលរួមពិធីដាក់ឈ្មោះផ្កាអ័រគីដេនៅសួនផ្កាអ័រគីដេជាតិនៃសួនរុក្ខសាស្ត្រសិង្ហបុរី។ តាមនោះ សឹង្ហបុរីបានសម្រេចដាក់ឈ្មោះផ្កាថ្មីនេះថា “Papilionanda To Lam Linh Ly”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top