ព័ត៌មាន
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបពិភាក្សាតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង ជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានឯកភាពបន្តពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញបក្សនិងរដ្ឋ ពង្រឹងទំនុកចិត្តនយោបាយ ពង្រឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រី ស្ថាប័ន និងមូលដ្ឋានរវាង វៀតណាមនិងកម្ពុជា; ពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ក៏ដូចជាកិច្ចព្រមព្រៀងកម្រិតខ្ពស់ផ្សេងទៀត; បន្តចែករំលែកព័ត៌មានទាន់ពេលវេលា ពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ និងបញ្ហានានាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រួមចំណែកដល់ការអភិវឌ្ឍកាន់តែខ្លាំងក្លានៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
លោកអគ្គលេខាបក្ស តូ ឡឹម បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានដែលកម្ពុជា និងថៃសម្រេចបាន ទាក់ទងនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសេចក្តីអញ្ជើញរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងបានប្រកាសថា សម្តេចនឹងចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) ដោយបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ ដ៏ជ្រាលជ្រៅនិងបានសង្កត់ធ្ងន់ថា ខួបលើកទី ៨០ នេះជាសក្ខីភាពបង្ហាញពីកម្លាំងមហាសាមគ្គីជនជាតិ ស្មារតីវីរៈភាព អង់អាចក្លានរបស់ប្រជាជនវៀតណាមក្នុងរាល់ការតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យរបស់ប្រទេសជាតិ៕