នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបសន្ទនាតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ Thong tin Chinh phu)
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមតិដែលបានអគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ឯកភាពក្នុងជំនួបតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងកាលពីម្សិលមិញ (១៤ សីហា)។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ ជាពិសេសលើវិស័យតភ្ជាប់ ពាណិជ្ជកម្មនិងវិនិយោគ ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់គោលដៅ ២០ ពាន់លានដុល្លាអាមេរិក; ជំរុញការតភ្ជាប់ក្នុងមូលដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន សម្រួលពាណិជ្ជកម្មនិងវិនិយោគឆ្លងព្រំដែន ព្រមទាំងបន្តការចរចានិងដោះស្រាយបញ្ហាដែលនៅសេសសល់ ទាក់ទងនឹងការបោះ បង្គោលព្រំដែន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងសម្រួលដល់ការចូលសញ្ជាតិសម្រាប់ប្រជាជនដើមកំណើតវៀតណាមដែលមានសិទ្ធិ ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាម ស្ថិរភាពជីវភាពរស់នៅ ចូលរួមសមាហរណកម្ម និងរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា; បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាម ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
អំពីស្ថានភាពអន្តរជាតិនិងតំបន់ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអះអាងថា វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់ និងទម្លាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមជាមួយប្រទេសសមាជិកអាស៊ាន ជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ នាថ្ងៃទី ២៨ កក្កដា ដើម្បីលើកកំពស់តួនាទីកណ្តាលរបស់អាស៊ានសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕