ព័ត៌មាន
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជន នាយករដ្ឋមន្ត្រីសិង្ហបុរី
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ
ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់
និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរីឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា
ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្សតូ ឡឹម
បានស្នើឱ្យប្រទេសទាំងពីរបង្កើនការជឿទុកចិត្តខាងនយោបាយ; ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម
និងគណៈបក្សសកម្មភាពប្រជាជន; ជឿជាក់ថា
ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ
ដើម្បីកសាងយុទ្ធសាស្ត្រ និងផែនការសហប្រតិបត្តិការលើវិស័យដូចជា
ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ វិស័យការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ទេសចរណ៍
និងការផ្លាស់ប្តូររវាងប្រជាជន...។
ចំណែកឯនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lawrence Wong បានឯកភាពជាមួយនឹងការវាយតម្លៃ
និងយោបល់របស់លោកអគ្គលេខាបក្ស
ស្តីពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទន្ទឹមនឹងនោះ
លោកបានមានប្រសាសន៍ថា អាជីវកម្មសិង្ហបុរីចង់បង្កើនការវិនិយោគ
និងសកម្មភាពធុរកិច្ចនៅវៀតណាម ជាពិសេសលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ឥណទានកាបូន
បច្ចេកវិទ្យាខ្ពស់ ជាដើម។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួលក្នុងអាស៊ាន
ក៏ដូចជាវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត៕