• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “ចារទុកប្រសាសន៍របស់លោកអ៊ំហូ - បន្ទរចង្វាក់ក្បួនយោធា”

ក្នុងឱកាសបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសារាចរលេខ ០៥ នៃការិយាល័យនយោបាយ នីតិកាលទី១២ ស្តីពីការជំរុញការសិក្សានិងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ក្នុងគណៈកម្មាធិការបក្សយោធា និងជួរកងទ័ពទាំងមូល នាយប់ថ្ងៃទី៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាបក្សមជ្ឈិម និងក្រសួងការពារប្រទេសបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ ចារទុកប្រសាសន៍របស់លោកអ៊ំហូ-បន្ទរចង្វាក់ក្បួនយោធា។

អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មាការយោធាបក្សមជ្ឈិមអញ្ជើញចូលរួមនិងដឹកនាំកម្មវិធី។

នៅឯកម្មវិធី គណៈប្រតិភូបានទស្សនារូបភាពអំពីលទ្ធផលលេចធ្លោក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការជំរុញការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ក្នុងជួរកងទ័ពទាំងមូល; ផ្ទៀងស្តាប់ការចែករំលែក រឿងរ៉ាវរបស់សមូហភាព និងបុគ្គលឆ្នើមក្នុងការសិក្សា និងធ្វើតាមលោកប្រធានហូជីមិញ អំពីទំនួលខុសត្រូវក្នុងការធ្វើជាគំរូ បណ្តុះបណ្តាលគុណធម៌សីលធម៌ របៀបរស់នៅ ជំនះរាល់ការលំបាក មានភាពស្វាហាប់ ច្នៃប្រឌិត បំពេញមុខងារនិងភារកិច្ចបានយ៉ាងល្អប្រសើរ។

អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូ ជូនផ្កាដល់សិល្បករដែលសម្តែងនៅក្នុងកម្មវិធី។ រូបថត៖ qdnd.vn

កម្មវិធីនេះមានការសម្តែងសិល្បៈពិសេស លើកសរសើរទឹកចិត្តស្រឡាញ់ប្រទេសជាតិ សរសើរបក្ស លោកប្រធានហូជីមិញ និងកងទ័ព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top