• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួមទិវាបុណ្យាមហាសាមគ្គីជនជាតិទាំងមូលនៅអាគាវប្បធម៌នៅភូមិ ៥ ឃុំ Yen So ស្រុក Hoai Duc។
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១០ (រូបថត៖ Trong Phu/VOV)


អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនក្នុងទិវាបុណ្យនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទិវាមហាសាមគ្គីមានគោលបំណងកសាង ពង្រឹងនិងលើកតម្កើងភាពម្ចាស់ការរបស់ប្រជាជន ពង្រឹងធ្លុងសាមគ្គីជនជាតិទាំងមូលនិងលើកកំពស់តួនាទីរបស់រណសិស្សមាតុភូមិវៀតណាមនៅសម័យកាលផ្លាស់ប្តូរថ្មី។

លទ្ធផលនៃទិវាបុណ្យនេះ គឺនាំមកនូវគុណតម្លៃខាងស្មារតី បង្កើននូវឆន្ទៈបដិវត្តន៍ លើកតម្កើងកម្លាំងសហគមន៍ រួមចំណែកអនុវត្តន៍ការងារនយោបាយប្រកបដោយជោគជ័យ អភិវឌ្ឍន៍វប្បធម៌សេដ្ឋកិច្ចសង្គមពីភូមិនីមួយៗ ឃុំនីមួយៗ ក្រុមលំនៅដ្ឋាន ចង្កោមប្រជាជនក្នុងប្រទេសទាំងមូល។

អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងតំបន់បន្តលើកតម្កើងប្រពៃណីបដិវត្តន៍ដ៏រុងរឿង អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើរ និងកម្លាំងសាមគ្គីជនជាតិទាំងមូល ដោយប្ដេជ្ញាចិត្តខិតខំកសាងភូមិ ៥ ឃុំ Yen So ក៏ដូចជាតំបន់លំនៅដ្ឋានទាំងអស់ក្នុងទីក្រុងហាណូយទាំងមូល កាន់តែមានភាពសម្បូរបែប ស្រស់ស្អាត អារិ្យយធម៌ និងទំនើប សក្តិសមទទួលបានប្រពៃណីដ៏រុងរឿងនៃ “ឃុំវីរៈភាពរបស់រដ្ឋធានីវីរៈភាព”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top