• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ម្ចាស់ការបង្កើតបេតិកភណ្ឌសម្រាប់អនាគត

នារសៀលថ្ងៃទី១៩ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អំពីការងារអភិរក្ស និងសារមន្ទីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អំពីការងារអភិរក្ស និងសារមន្ទីរ។ រូបថត៖ Thong Nhat/TTXVN

យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រទេសវៀតណាមបច្ចុប្បន្នមានកេរ្តិ៍ដំណែលជាង ៤ ម៉ឺន បេតិកភណ្ឌវប្បធម៌អរូបីត្រូវបានចុះបញ្ជីជិត ៧ ម៉ឺន; បេតិកភណ្ឌចំនួន ៣៧ ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ និងសារមន្ទីរចំនួន ១៧៧ កន្លែង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យបន្តធ្វើឲ្យសុក្រិតនូវប្រព័ន្ធស្ថាប័ន ធ្វើឲ្យការប្រមូលផ្ដុំជាតិកាន់តែសម្បូរបែប ក្នុងនោះស្រាវជ្រាវការនាំយកវត្ថុបុរាណ ដ៏មានតម្លៃដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅបរទេស ត្រឡប់មកប្រទេសវៀតណាមវិញ។ វត្ថុបុរាណនីមួយៗដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញ មិនត្រឹមតែជាទ្រព្យសម្បត្តិវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបំពេញបន្ថែមនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងការចងចាំជាតិទៀតផង។ ក្នុងពេលជាមួយគ្នានោះ ចាំបាច់ត្រូវដោះស្រាយចន្លោះប្រហោងក្នុងការអភិរក្សប្រវត្តិសាស្ត្រក្នុងរយៈពេល ជាង ៨០ ឆ្នាំកន្លងមក ជាពិសេសប្រវត្តិសាស្ត្រនៃការសាងសង់ ការអភិវឌ្ឍ និងការផ្លាស់ប្តូរនៃសង្គម។

“ខ្ញុំស្នើថា នៅឆ្នាំ២០២៦ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ បង្កើតប្រព័ន្ធលក្ខណៈវិនិច្ឆ័យ នីតិវិធី និងយន្តការសម្របសម្រួល ដើម្បីវាយតម្លៃ «សក្តានុពលបេតិកភណ្ឌ» ពីដំណាក់កាលរៀបចំផែនការមេនិងវិនិយោគសម្រាប់ក្រុមគម្រោង និងផលិតផលមួយចំនួនដែលមានអត្ថន័យពិសេស រួមទាំងគម្រោងរបស់សហគ្រាសឯកជនផងដែរ។ គម្រោងដែលត្រូវបានកំណត់ថាមានសក្តានុពលពិសេស អាចត្រូវបានបង្កើត «សំណុំឯកសារនៃការចងចាំ» តាំងពីការចាប់ផ្តើមសាងសង់ ដោយរក្សាទុកយ៉ាងពេញលេញអំពីការរចនា ការសាងសង់ ប្រតិបត្តិការ ដំណើរការជួសជុល និងព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទងនឹងគម្រោង។ នេះគឺជាការផ្លាស់ប្តូរពីការអភិរក្សដោយអកម្មទៅជាការស្ថាបនាការចងចាំជាតិដោយម្ចាស់ការ ដែល ជំនាន់នីមួយៗមិនត្រឹមតែទទួលមរតកអ្វីៗដែលអតីតកាលបន្សល់ទុកប៉ុណ្ណោះទេ ថែមទាំងក៏មានការទទួលខុសត្រូវក្នុងការស្ថាបនានិងថែរក្សាតម្លៃដែលអាចក្លាយជាបេតិកភណ្ឌរបស់ប្រទេសជាតិសម្រាប់រយៈពេលរាប់រយ រហូតដល់រាប់ពាន់ឆ្នាំក្រោយផងដែរ”៕

តាម​ vovworld.vn/km-KH/

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។

Top