• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស គណៈកម្មាធិការដឹកនាំការបូកសរុបរយៈពេល ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សចំពោះបដិវត្តន៍វៀតណាម តម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ១០០ ឆ្នាំខាងមុខ និងបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយអំពីការកសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលឈានឡើងសង្គមនិយម (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានបើកសម័យប្រជុំលើកទីពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ បានធ្វើជាអធិបតីក្នុងសម័យប្រជុំនេះ។

ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះ របាយការណ៍ បូកសរុប ១០០ ឆ្នាំត្រូវតែស្រាយបំភ្លឺឲ្យបានច្បាស់នូវដំណើរការដឹកនាំបដិវត្តន៍ ជម្រើសយុទ្ធសាស្ត្រ និងមេរៀនពេញមួយដំណើរការនេះ។ ចំណែករបាយការណ៍បូកសរុប ៤០ ឆ្នាំត្រូវតែវិភាគយ៉ាងស៊ីជម្រៅអំពីការអភិវឌ្ឍ ការយល់ដឹង gt និងដំណើរការអនុវត្តន៍កម្មវិធីនយោបាយ ដោយស្រាយបំភ្លឺបន្ថែមទៀតអំពីគំរូសង្គមនិយម និងគោលមាគ៌ា ជំហានសមស្របសម្រាប់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឲ្យអភិវឌ្ឍន៍ទ្រឹស្តីតាមរយៈការបូកសរុបការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងបង្កើតចក្ខុវិស័យ និងសមត្ថភាពដឹកនាំសម្រាប់សតវត្សរ៍បន្ទាប់ ដោយធានាបាននូវវិធីសាស្រ្តវិទ្យាសាស្ត្រ និងគុណភាពនៃអំណះអំណាង៖

“បញ្ហាសំខាន់បំផុតចំនួនពីរដែលយើងត្រូវតែធ្វើនាបច្ចុប្បន្ន៖ ទីមួយ បង្កើតទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រសិនបើទិសដៅនេះមានការឯកភាព នោះយើងអាចកៀរគរកម្លាំងរបស់ប្រជាជន និងការគាំទ្រពីប្រជាជន និងប្រព័ន្ធនយោបាយទាំងមូល។ ទីពីរ ត្រូវតែបង្កើតជំនឿជាក់សម្រាប់ប្រជាជន ទើបសម្រេចបានជោគជ័យ។ បក្សផ្តល់ទិសដៅ ប្រជាជនមានការជឿជាក់ គ្មានប្រទេសណាផ្សេងទៀតដែលមានប្រៀបខ្លាំងនោះទេ។ ការរៀបចំផែនការមេរបស់ប្រទេសជាតិក៏ត្រូវតែមានចក្ខុវិស័យ ១០០ ឆ្នាំផងដែរ”៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាណាដា

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាណាដា

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាណាដា។

Top