• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ «រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»

នេះគឺជាសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២៨ ខែសីហា) នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញអានសុន្ទរកថាអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ TTXVN

អញ្ជើញចូលរួមពិធីនេះមានវត្តមាន អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ ជនបដិវត្តន៍ជើងចាស់ វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម តំណាងបញ្ញវន្ត អ្នកប្រាជ្ញ មន្ត្រីសាសនា ជនជាតិភាគតិចគំរូ ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅទីក្រុងហាណូយ។

ចាប់ផ្ដើមសុន្ទរកថានៅក្នុងពិធីអបអរសាទរខួប លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលបានផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាម; អះអាងថា ប្រជាជនវៀតណាមទាំងមូលយល់ច្បាស់និងគោរពជាងពេលណាៗទាំងអស់ ចំពោះតម្លៃនៃឯករាជ្យភាព និងសេរីភាព ហើយនឹងចងចាំជារៀងរហូតនូវគុណូបការៈរបស់លោកប្រធានហូជីមិញ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជនបដិវត្តន៍ជំនាន់មុនៗ វីរបុរស និងយុទ្ធជនពលី ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បន្ទាប់ពីយុគសម័យឯករាជ្យ យុគសម័យឯកភាព និងយុគសម័យផ្លាស់ប្ដូរថ្មី មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកត់សម្គាល់ជាផ្លូវការនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ឆ្ពោះទៅរកការកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងវិបុលភាព។ ក្នុងយុគសម័យថ្មីនេះ វៀតណាមឲ្យតម្លៃចំពោះការគាំទ្រ ការរួមដំណើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិ ដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនបរទេស ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមធំៗរបស់មនុស្សជាតិ រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍលើពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មានប្រសាសន៍ថា៖

"យើងត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ហើយនាំបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយទៅជាមធ្យោបាយវិជ្ជមាន សម្រាប់បម្រើការអភិវឌ្ឍរបស់មនុស្សជាតិ។ រួមគ្នា - យើងនឹងជំនះលើបញ្ហាប្រឈមទាំងអស់ រួមគ្នា - យើងនឹងអាចកសាងពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ចូលរួមកាន់តែជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ; គាំទ្រប្រព័ន្ធពហុភាគីប្រកបដោយសមធម៌ និងយុត្តិធម៌ដោយមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល។ សម្រាប់យើងខ្ញុំ នេះមិនត្រឹមតែជាការបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជា ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រ ដែលមិត្តភក្តិ និងប្រជាជនជុំវិញពិភពលោកបានផ្តល់ជូនប្រទេសវៀតណាមក្នុងដំណើរកសាង និងការពារប្រទេសជាតិក្នុងរយៈពេលជាង ៨០ ឆ្នាំកន្លងមកនេះផងដែរ”។

ក្នុងនាមគណៈប្រតិភូការទូតដែលបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងស្មោះស្ម័គ្របំផុត លោក​ឯកអគ្គរដ្ឋទូត Raul Pollak Giampietro នៃសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ដោយទទួលមរតកនូវសតិអារម្មណ៍ និងស្មារតីរបស់លោកប្រធានហូជីមិញ ក្នុងរយៈពេល ៨១ ឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានយកឈ្នះលើការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ ដោយឈានឡើងក្លាយជាប្រទេសដ៏រុងរឿង ពោរពេញទៅដោយកម្លាំងរស់ និងភាពស្វាហាប់ ដែលបានរឹតបន្តឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិដោយឥតឈប់ឈរ និងអះអាងខ្លួនឯងជាដៃគូដែលអាចទុកចិត្តបាននិងជាមិត្តដ៏ស្មោះស្ម័គ្រមួយរូប៕

តាម​ vovworld.vn/km-KH

សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យ​ជាតិ ថ្ងៃទី ២ ខែកញ្ញា

សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យ​ជាតិ ថ្ងៃទី ២ ខែកញ្ញា

ក្នុងឱកាសទិវាបុណ្យ​ជាតិទី ២ ខែកញ្ញា មូលដ្ឋានជាច្រើននៅទូទាំងប្រទេសកំពុងរៀបចំកម្មវិ​ធី​វប្បធម៌ សិល្បៈ និងសកម្មភាពទទួល​បទពិសោធន៍ជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជន និងអ្នកទេសចរ។

Top