• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនាគតនៅសហរដ្ឋអាមេរិក និងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។ បន្ទាប់មក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមសេចក្ដីអញ្ជើញរបស់លេខា ទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋ គុយបា លោក Miguel Diaz Canel Bermudez

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។

Top