• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំចិន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅរសៀលថ្ងៃទី១៥ ខែមេសា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang)។ (រូបថត៖ VNA)

 

លោកនាយករដ្ឋមន្ត្រី លី ឈាំង បានអះអាងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុង គោលនយោបាយការទូតអ្នកជិតខាងរបស់ចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងការអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលមហាសន្និបាតលើក ទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ ដោយសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត និងជាជម្រើសយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយកិច្ចការបរទេសជារួម។ វៀតណាមមានបំណងនិងប្តេជ្ញាចិត្ត រួមជាមួយចិនជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយឡើងដល់កំពស់ថ្មី។

នៅរសៀលថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាវ ឡឺជី (Zhao Leji)៕

តាម vovworld.vn/km-KH

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។

Top