• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោកឯកអគ្គរដ្ឋទូតរុស្ស៊ី


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក Konstantin Vasilievich Vnukov។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក Konstantin Vasilievich Vnukov ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ី ព្រមទាំងអះអាងថា គោលនយោបាយដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមនោះគឺការថែរក្សានិងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ីឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសាទរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយមានការរីកចម្រើនយ៉ាងសកម្មនាពេលកន្លងមក ខណៈដែលកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ បច្ចេកទេសយោធា និងកិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នបន្តជាសសរស្តម្ភនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម-សហព័ន្ធរុស្ស៊ី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top