• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

បក្សនិងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏ឱឡារិកបំផុតជូនចំពោះអគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៥ ខែមេសា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅឯមហាសាលប្រជាជន នៅទីក្រុងប៉េកាំង តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។​(រូបថត៖ VNA)

បក្សនិងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏ឱឡារិកបំផុតជូនចំពោះអគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។

អញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ឡើងលើវេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាមនិងចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញត្រួតពលកិត្តិយស។ (រូបថត៖ VNA)

បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន។ កុមារចិនមួយចំនួនធំ បានគ្រវីទង់និងផ្កាដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបពិភាក្សាកម្រិតខ្ពស់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ៕

តាម vovworld.vn/km-KH

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top