ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជួបជាមួយអ្នកសារព័ត៌មាន
អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងសមិទ្ធផលថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនៅឆ្នាំ ២០២៥។ ប្រធានាធិបតី លោក Emmanuel Macron បានថ្លែងថា នៅចំពោះមុខបញ្ហាប្រឈមចំពោះប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ភាគីទាំងពីរត្រូវប្តេជ្ញាគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបងវៀតណាម (EVFTA)។ កិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) ដែលត្រូវបានផ្តល់សច្ចាប័ននាពេលឆាប់ៗនេះ នឹងបើកចេញយថាទស្សន៍ថ្មីៗ...។ លោកបានបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសបារាំងក្នុងការក្លាយជាដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យជាច្រើន។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលលំហរអវកាសដោយជោគជ័យ ដោយបញ្ជាក់ថា នេះគឺជាវិស័យដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងការអភិវឌ្ឍរបស់ប្រជាជាតិនាពេលបច្ចុប្បន្ន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖ "យើងខ្ញុំកំពុងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ផ្លាស់ប្តូរថ្មីគំរូអភិវឌ្ឍន៍ ដោយនាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាកម្លាំងចលករចម្បង កសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទាំងនេះគឺជាវិស័យដែលបារាំងមានប្រៀបខ្លាំង ហើយនៅតែមានសក្កានុពលសម្រាប់ប្រទេសយើងទាំងពីរធ្វើការស្វែងយល់នាពេលអនាគត។ នៅក្នុងបរិបទនេះ វៀតណាម និងបារាំងត្រូវបង្កើនអត្ថប្រយោជន៍នៃប្រទេសនីមួយៗ ទាញយកប្រយោជន៍ពីការបំពេញគ្នាទៅវិញទៅមក កំណត់ឡើងវិញនូវកម្រិតថ្មីមួយនៅក្នុងវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ និងបើកក្របខ័ណ្ឌថ្មី សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលគឺ៖ ទំនុកចិត្តនយោបាយគួរតែជាត្រីវិស័យ។ កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខគឺជាស្នូល។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគួរតែជាចំណុចសំខាន់។ កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍គឺជាចំណុចលេចធ្លោ។ វប្បធម៌ អប់រំ និងការថែទាំសុខភាពរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះស្នូលដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងបារាំង"៕






