• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ដោះស្រាយភ្លាមរាល់ចំណុចកក់ស្ទះ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%

នាព្រឹកថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០២៦ និងសន្និសីទអនឡាញរដ្ឋាភិបាលជាមួយមូលដ្ឋាន។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងសន្និសីទ។ អញ្ជើញចឡរួមក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សលោក ត្រឹន កឹម ទូ។ កិច្ចប្រជុំនេះត្រូវបានផ្សាយតាមអ៊ីនធឺណិតទៅកាន់ខេត្ត និងក្រុងទាំង ៣៤។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបូកសរុបសមិទ្ធផលលេចធ្លោចំនួន ៦ ដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងមក។កំណើនសេដ្ឋកិច្ចបានបន្តរក្សាសន្ទុះវិជ្ជមាន។ ការកែច្នៃ ការផលិត សំណង់ សេវាកម្ម ទេសចរណ៍ និងការនាំចេញ សុទ្ធតែបានបង្ហាញពីការអភិវឌ្ឍវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថា កើនឡើង ៨,៣៩% ដែលនាំឱ្យអត្រាកំណើនសម្រាប់រយៈពេល ៦ ខែដំបូងឡោះងដល់ ៨,១៨%...។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាណែនាំឲ្យដោះស្រាយរាល់ចំណុចកក់ស្ទះជាបន្ទាន់ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%។ រដ្ឋាភិបាលត្រូវបង្កើតផែនការឆ្នាំ ២០២៧ ដោយចាប់ផ្តើមពីត្រីមាសទីបីនៃឆ្នាំ ២០២៦ ដោយដាក់ចក្ខុវិស័យសម្រាប់ដំណាក់កាល ២០២៦-២០៣០ ទាំងមូល។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យកិច្ចការខាងលើមានលក្ខណៈជាក់ស្តែងជាបន្ទាន់ទៅជាកម្មវិធីសកម្មភាពជាមួយនឹងពេលវេលាកំណត់ប្រចាំខែ និងត្រីមាស កំណត់ច្បាស់ស្ថាប័នគ្រប់គ្រង អ្នកទទួលខុសត្រូវ និងលទ្ធផលនៃការអនុវត្ត។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក៏បានកត់សម្គាល់ថា ចាំបាច់ត្រូវលើកទឹកចិត្តកម្មាភិបាលហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម ដើរទន្ទឹមជាមួយនឹងការរឹតបន្តឹងវិន័យ ការទប់ស្កាត់អំពើពុករលួយ ភាពខ្ជះខ្ជាយ ផលប្រយោជន៍ក្រុម និងការជៀសវាង គេចវេសពីការទទួលខុសត្រូវ៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានមានប្រសាសន៍ថា សុន្ទរកថាដ៏សំខាន់ ស្មោះស្ម័គ្រ ជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គឺពិតជាប្រភពលើកទឹកចិត្ត និងការបំផុសគំនិតដ៏ធំធេង។

Top