អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងសន្និសីទ។ អញ្ជើញចឡរួមក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សលោក ត្រឹន កឹម ទូ។ កិច្ចប្រជុំនេះត្រូវបានផ្សាយតាមអ៊ីនធឺណិតទៅកាន់ខេត្ត និងក្រុងទាំង ៣៤។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបូកសរុបសមិទ្ធផលលេចធ្លោចំនួន ៦ ដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងមក។កំណើនសេដ្ឋកិច្ចបានបន្តរក្សាសន្ទុះវិជ្ជមាន។ ការកែច្នៃ ការផលិត សំណង់ សេវាកម្ម ទេសចរណ៍ និងការនាំចេញ សុទ្ធតែបានបង្ហាញពីការអភិវឌ្ឍវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថា កើនឡើង ៨,៣៩% ដែលនាំឱ្យអត្រាកំណើនសម្រាប់រយៈពេល ៦ ខែដំបូងឡោះងដល់ ៨,១៨%...។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ VNA)
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាណែនាំឲ្យដោះស្រាយរាល់ចំណុចកក់ស្ទះជាបន្ទាន់ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%។ រដ្ឋាភិបាលត្រូវបង្កើតផែនការឆ្នាំ ២០២៧ ដោយចាប់ផ្តើមពីត្រីមាសទីបីនៃឆ្នាំ ២០២៦ ដោយដាក់ចក្ខុវិស័យសម្រាប់ដំណាក់កាល ២០២៦-២០៣០ ទាំងមូល។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យកិច្ចការខាងលើមានលក្ខណៈជាក់ស្តែងជាបន្ទាន់ទៅជាកម្មវិធីសកម្មភាពជាមួយនឹងពេលវេលាកំណត់ប្រចាំខែ និងត្រីមាស កំណត់ច្បាស់ស្ថាប័នគ្រប់គ្រង អ្នកទទួលខុសត្រូវ និងលទ្ធផលនៃការអនុវត្ត។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក៏បានកត់សម្គាល់ថា ចាំបាច់ត្រូវលើកទឹកចិត្តកម្មាភិបាលហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម ដើរទន្ទឹមជាមួយនឹងការរឹតបន្តឹងវិន័យ ការទប់ស្កាត់អំពើពុករលួយ ភាពខ្ជះខ្ជាយ ផលប្រយោជន៍ក្រុម និងការជៀសវាង គេចវេសពីការទទួលខុសត្រូវ៕