អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុង Colomboមានវត្តមាននាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya និងសមាជិកមួយចំនួននៃរដ្ឋាភិបាលស្រីលង្កា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កាលោកស្រី Trinh Thi Tam រួមជាមួយកម្មាភិបាល និងបុគ្គលិកជាច្រើននាក់នៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅស្រីលង្កា។
ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស សម្រាប់ប្រទេសទាំងពីរ ព្រោះនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមទៅកាន់ស្រីលង្កា ដែលបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះមិត្តភាពប្រពៃណីរវាងវៀតណាមនិងស្រីលង្កា ក៏ដូចជាបង្កើតឱកាសនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ។
រួមជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា ដំណើរទស្សនកិច្ចទៅកាន់ស្រីលង្ការបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីខាងត្បូង ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាមនិងបណ្តាប្រទេស ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕







