• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង

បន្ទាប់ពីពិធីជូនសារតាំងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូតផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយនឹងបណ្តាលោកឯកអគ្គរដ្ឋទូត (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ១៥ ឧសភានេះ នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រអូម៉ង់ លោក Saleh Mohamed Ahmed Al Saqri; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពតួកគី លោក Haldun Tekneci; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន លោក Yamada Takio បានអញ្ជើញជូនសារតាំងជូនដល់អគ្គលេបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសទទួលបេសកកម្មការទូតនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីជូនសារតាំងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូតផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងបណ្តាប្រទេសដែលតំណាងដោយលោក លោកស្រីឯកអគ្គរដ្ឋទូតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្តែងក្តីជឿជាក់ថា ក្នុងអាណត្តិបំពេញបេសកកម្មកាទូតរបស់ខ្លួន លោក លោកស្រីឯកអគ្គរដ្ឋទូតទាំងនេះ នឹងពង្រីកនូវទំនួលខុសត្រូវ ក្នុងនាមជាស្ពានតភ្ជាប់ ដើម្បីទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនឹងត្រូវបានពូនជ្រុំជានិច្ច  បន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងទៀត។

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីលោក លោកស្រីឯកអគ្គរដ្ឋទូតបំពេញប្រកបដោយជោគជ័យនូវបេសកម្មការទូតរបស់ខ្លួននៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top