អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សន្និសីទនគរបាលទូទាំងប្រទេស បានប្រារព្វឡើងនៅទីក្រុងហាណូយ។ គោលដៅរបស់សន្និសិទលើកនេះ គឺបូកសរុបវាយតំលៃអំពីស្ថានភាព លទ្ធផលដែលទទួលបានរបស់ផ្នែកនគរបាល និងចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខជាតិ” ឆ្នាំ២០១៦ ការអនុវត្តភារកិច្ចការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់និង បំផុសចលនាប្រឡងប្រណាំង ឆ្នាំ២០១៧ ក្នុងកងកម្លាំងនគរបាលប្រជាជន។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ ឆ្នាំ២០១៧ ជាឆ្នាំដើរតួនាទីដ៏សែនសំខាន់ជាឆ្នាំទីពីរអនុវត្តសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១២ និងសន្និបាតបក្សភាគនគរបាលវៀតណាម លើកទី៦។ អគ្គលេខាបក្សបានស្នើអោយកងកម្លាំងនគរបាលប្រជាជនបន្តការងារកសាងបក្ស កសាងកងកម្លាំងនគរបាលប្រជាជនប្រកបដោយស្អាតស្អំ ខ្លាំងមាំមួន អនុវត្តតាមទស្សនះ គោលមាគា៍និងគោលការណ៍ គោលនយោបាយ របស់បក្សនិងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើអោយកងកម្លាំងនគរបាលប្រជាជនត្រូវជាកងកម្លាំងស្នូល រួមសហការជាមួយគ្រប់ក្រសួងស្ថាប័ន អង្គការដើម្បីរក្សារឹងមាំសន្តិសុខជាតិ សណ្ឋាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងគ្រប់កាលះទេសះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម