• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអាស៊ាន៖ RCEP នឹងបង្កើតកម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២០។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២១ លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សដោយប្រទេសហត្ថលេខី បានបង្ហាញយ៉ាងស្មោះត្រង់នូវការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយយុត្តិធម៌ និងបើកចំហ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។

អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយបានអះអាងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះនឹងបង្កើតកម្លាំងចលករយ៉ាងធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩។

គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា លេខាធិការដ្ឋានអាស៊ានបានទទួលលិខិតុបករណ៍ផ្តល់សច្ចាប័ន/ទទួលយក (IOR/A) ពីប្រទេសសមាជិកចំនួន ៦(ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម) និងប្រទេសដែលបានចុះហត្ថលេខីចំនួន៤ រួមមាន អូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់។ តាមបទបញ្ញត្តិ កិច្ចព្រមព្រៀងនឹងចូលជាធរមានបន្ទាប់ពីរយៈពេល៦០ថ្ងៃចាប់តាំងពីពេលសម្រេចបានចំនួន IOR/A អប្បបរមា ពោលថាត្រូវបានផ្តល់សច្ចាប័នដោយប្រទេសអាស៊ានចំនួន ៦ និងប្រទេសក្រៅអាស៊ានយ៉ាងហោចណាស់ចំនួន៣ដែរ។ ទាំងអស់នេះមានន័យថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២ ខែវិច្ឆកា លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សដោយប្រទេសហត្ថលេខី បានបង្ហាញយ៉ាងស្មោះត្រង់នូវការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយយុត្តិធម៌ និងបើកចំហ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។ ការអនុវត្ត RCEP ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០២២ នឹងបង្កើតកម្លាំងចលករយ៉ាងខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top