ព័ត៌មាន
អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith
ពិធីបដិសណ្ឋារកិច្ចផ្លូវការស្វាគមអគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ បានប្រារព្ធឡើងយ៉ាងឱឡារិក តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
ទទួលការអញ្ជើញរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam និងភរិយា អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងភរិយាបានមកដល់រដ្ឋធានី Ha Noi ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤៕