• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith


 អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith
មកសម្តែងការគួរសម (រូបថតៈ VOV)

 នាថ្ងៃទី២៣  ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អគ្គលេខាគណៈ​កម្មាធិការប្រតិបត្តិការ​មជ្ឈិមបក្ស កុម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ​ទទួលជួបជាមួយលោក Tony Smith ប្រធាន​រដ្ឋ​សភា​​ អូស្ត្រាលី មកសម្តែងការគួរសមក្នុងឱកាស បំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម តប​តាម​ការ​អញ្ជើញ​​របស់​​ប្រ​ធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។​
 
ក្នុងជំនួបនេះ អគ្គលេខាលោក Nguyen Phu Trong បានអះអាងថា វៀត​ណាម​ជានិច្ច​កាល​យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង​មិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ជាពិសេស ក្នុង​បរិបទ​ដែល​ប្រទេស​ទាំង​ពីរ​រំលឹក​ខួប​លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ អគ្គលេខាលោក Nguyen Phu Trong បានថ្លែង​អំណរ​គុណចំពោះ​ការដែលរដ្ឋាភិបាលអូស្ត្រាលី បានគាំទ្រវៀតណាម ចុះឈ្មោះជាសមាជិកមិនអ​ចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រ​មទាំងវាយតម្លៃខ្ពស់ចំពោះកា​រគាំទ្រ​របស់​ភាគី​អូស្ត្រាលី​ ចំពោះ​តួនាទីរ​បស់វៀត ណាមក្នុងអាស៊ាន​ក៏ដូចជា​គោលជំ​ហមុ​ន​ក៏ដូច​ជាក្រោយរបស់​អូ​ស្ត្រាលីលើប​ញ្ហាសមុទ្រខាងកើត។​ អគ្គលេខា លោក Nguyen Phu​ Trong បានស្នើ​ឲ្យភាគី​ទាំ​ង​ពីរ​បន្ត​រឹតបន្តឹង​កិច្ច​សហប្រតិ​បត្តិការ​លើបណ្តាវេទិកាពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព កិច្ច សហប្រតិប​ត្តិការ​និងការ​អភិវឌ្ឍ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ក៏ដូច​ជានៅសមុទ្រ​ខា​ងកើត។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រា​លី លោក Tony Smith បានជឿជាក់ថា កិច្ចសហប្រ​តិ បត្តិការរវាងរដ្ឋសភា​អូស្ត្រាលីនិង​រដ្ឋសភាវៀតណាម ក៏ដូចជាកា​រជួបប្រាស្រ័យប្រជាជន​ជាសក្ខីភាព​អំពីការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​។ លោក Tony Smith សម្តែងគោល បំណងថា ដំ​ណើទស្សនកិច្ចរបស់លោកម​កវៀតណាមលើក​នេះក៏ដូច​ជាដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់នានា​របស់ភាគីអូស្ត្រាលីខាងមុខ នឹ​ងរួមចំណែកជម្រុញទំនាក់ទំនងភា​ព ជាដៃគូយុទ្ធសាស្ត្រ​អូស្ត្រាលី-វៀត​ណាមនាពេលខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top