• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយិការ Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការ UNESCO

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។
  លោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) (រូបថត៖ AP)  

នៅចំពោះមុខទស្សនកិច្ចនេះ លោកស្រី Audrey Azoulay បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វៀតណាមនៅបារាំងអំពីភាពជាដៃគូអស់រយៈពេល ៤៥ ឆ្នាំ រវាងវៀតណាមនិង UNESCO។ ដោយវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់វៀតណាមនៅអង្គការ UNESCO ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកស្រី Audrey Azoulay បានអះអាងថា វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការ UNESCO។

លោកស្រី Audrey Azoulay បានមានប្រសាសន៍ថា វៀតណាមបានចូលរួមជាមួយអង្គការ UNESCO ក្នុងឆ្នាំ ១៩៧៦ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានកសាងទំនាក់ទំនងយ៉ាងរឹងមាំ។ ទាក់ទិននឹងវប្បធម៌ ទីទីតាំងចំនួន ៨ របស់វៀតណាមត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងកន្លែងផ្សេងៗចំនួន ១៣ ទៀតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ វៀតណាមក៏ជាសមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិអង្គការ UNESCO ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ ២០២១ សម្រាប់អាណត្តិរយៈពេល ៤ ឆ្នាំ។

លោកស្រី Audrey Azoulay ក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ លោកស្រីនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; ធ្វើទស្សនាវិទ្យាល័យ Ngo Si Lien ដែលជាសាលាមួយស្ថិតក្នុងបណ្តាញនៃសាលារៀនចងមេត្រីភាពរបស់អង្គការយូណេស្កូ; ទស្សនាតំបន់រមណីដ្ឋាន Trang An ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០១៤ ក៏ដូចជាទៅទស្សនារដ្ឋធានីបុរាណ Hue ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top