• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រំលឹកខួបលើកទី ៨១ ទិវាបុណ្យ​ឯករាជ្យជាតិវៀតណាម

នៅយប់ថ្ងៃទី២០ ខែសីហា នៅទីក្រុងភ្នំពេញ កម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨១ ទិវាបុណ្យ​ឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៦)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ ។ រូបថត៖ VNA

នៅក្នុងសុន្ទរកថាបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានបញ្ជាក់ពីអត្ថន័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលធ្វើ​ឱ្យ​វៀតណាមពីប្រទេសក្រិមនឹម​អាណានិគម ក្លាយ​ទៅជាប្រទេសឯករាជ្យ ឯកភាព និងកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តនៃមហាសន្និបាតលើក​ទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែល​បាន​ដាក់​ចេញ​នូវគោលដៅនាំប្រទេស​វៀតណាម​ឈាន​​ចូលយុគសម័យថ្មី។ ទាក់ទងនឹងទំនាក់ទំនងវៀតណាម-កម្ពុជានាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានសង្កត់ធ្ងន់ថា៖ «នាពេល​កន្លងទៅ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាត្រូវបានលើកកម្ពស់ឡើង​ដល់​កម្រិតថ្មីមួយ ជាមួយនឹងទំនុកចិត្តនយោបាយដែល​ត្រូវបាន​ពង្រឹងតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅតែជាចំណុចភ្លឺស្វាង ដោយចំណូលពាណិជ្ជកម្មក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ សម្រេចបានកំណត់ត្រា​ជិត ៧,៨​ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៣% បើប្រៀ​បធៀបនឹង​រ​យៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥»។

ឯកអគ្គរដ្ឋទូត លោក ង្វៀន មិញ វូ (ស្តាំ) និងឧបនាយករដ្ឋមន្ត្រីទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា លោក នេត សាវឿន (ឆ្វេង) លើកកែវអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យឯករាជ្យជាតិវៀតណាម រូបថត៖ VNA

តាង​នាមរាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន បានផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី ៨១ ទិវាបុណ្យឯករា​ជាតិ។ លោក​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ បានបញ្ជាក់ថា កម្ពុជាឱ្យតម្លៃចំពោះទំនាក់ទំនងផ្សាភ្ជាប់យាងស្អិតរមួត និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top