• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតនិងសហគមន៍ជនវៀតណាមនៅកម្ពុជាចែករំលែកជាមួយអាណិកជនបន្ទាប់ពីករណីគ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបានជ្រាបនូវករណីគ្រោះអគ្គិភ័យកើតមានឡើងព្រឹកព្រលឹមថ្ងៃដដែលនៅរាជធានីភ្នំពេញ (កម្ពុជា) បណ្តាលឲ្យឆេះផ្ទះនិងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួរសារចំនួន៦៧គ្រួសារ ក្នុងនោះ​ភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាមនោះ ស្ថានទូតវៀតណាមសមាគមខ្មែរ-វៀតណាមនិងសហគ្រាស​វៀតណាមមួយចំនួនដែលកំពុងមានសកម្មភាពនៅកម្ពុជា បានទៅសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភចំ​ពោះ​គ្រួសារទទួលរងការខូចខាត។

ប្រជាជនកំពុងប្រមូលទ្រព្យនៅសេសសល់ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងការសួរសុខទុក្ខចំពោះគ្រួសារដែលរងការខូចខាតដោយគ្រោះអគ្គិភ័យនេះ ឯកអគ្គរដ្ឋទូត​វៀត​ណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នឹងបន្តស្នើឲ្យរដ្ឋអំណាចតំបន់ឲ្យផ្តោតការយកចិត្តទុកដាក់ថែមទៀតនិងបង្កលក្ខណៈងាយស្រួល ដើម្បជួយឲ្យបងប្អូនស្ថិរភាពជីវភាពរស់នៅ។
ស្ថានទូតនិងអង្គភាពទាក់ទិននានានឹងបន្តកៀងគរអ្នកជួយឧបត្ថម្ភឲ្យមានវិធានការជួយឧបត្ថម្ភជាក់ស្តែង ជួយឲ្យបងប្អូនជំនះពុះពារនូវការលំបាកយ៉ាងឆាប់ៗ។

ធ្វើការចែករំលែកនិងលើកទឹកចិត្តចំពោះគ្រួសាររងការខូចខាត ឯកអគ្គរដ្ឋទូត លោក Vu Quang Minh តំ​ណាង​សមាគមខ្មែរ-វៀតណាមនិងតំណាងក្រុមហ៊ុននានានៅកម្ពុជាបានប្រគល់ប្រាក់ឧបត្ថម្ភបន្ទាន់ដំបូង សំ​ដៅ​ជួយឲ្យបងប្អូនឆ្លងកាត់ក្តីលំបាកចំពោះមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top