• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្តារនិងអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងស្ថានភាពថ្មី

នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅខេត្ត Nghe An គណៈកម្មាធិការវប្បធម៌-អប់រំនៃរដ្ឋសភា បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រៀបចំសិក្ខាសាលាដោយប្រធានបទ “ទេសចរណ៍វៀតណាម-ការស្តារឡើងវិញនិងអភិវឌ្ឍន៍”។

ដំណើរកំសាន្តជុំវិញទីក្រុងហូជីមិញដោយឡានក្រុង សម្រេចបានលក្ខណៈវិនិច្ឆ័យសុវត្ថិភាព១០/១០។ (រូបថត៖ My Phuong/ TTXVN)


អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet បានឲ្យដឹងថា៖ ដើម្បីជំរុញតម្រូវការនិងស្តារឡើងវិញសកម្មភាពទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នឹងកសាងផែនការមេនៃប្រព័ន្ធទេសចរណ៍ជាតិ និងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍វៀតណាម ដំណាក់កាល២០២១-២០២៦ ហើយដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។

របាយការណ៍ក្នុងសន្និសីទបង្ហាញថា ក្រោយរយៈពេល២ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ វិស័យទេសចរណ៍វៀតណាមត្រូវប្រឈមមុខនឹងការលំបាកដែលមិនធ្លាប់មានតាំងពីមុនមក ជាពិសេសគឺការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិត្រូវបានបង្កក នៅពេលដែលសកម្មភាពទេសចរណ៍ក្នុងស្រុកស្ថិតនៅកំរិតល្មមៗតាមរលកជំងឺនីមួយៗ។ អាជីវកម្មភាគច្រើននៅក្នុងវិស័យទេសចរណ៍ ត្រូវបិទទ្វារជាបណ្តោះអាសន្ន ឬកាត់បន្ថយប្រតិបត្តិការ; ពលករជាច្រើនក្នុងវិស័យសេវាកម្មទេសចរណ៍ បានបាត់បង់ការងារធ្វើ។

គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះគោលការណ៍ និងគោលនយោបាយយ៉ាងទាន់ពេលវេលារបស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល ក្នុងការជួយស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងវិស័យទេសចរណ៍ផងដែរ; ហើយបានស្នើឲ្យមានដំណោះស្រាយបន្ថែមទៀត ដើម្បីបើកទូលាយទីផ្សារ ទាក់ទាញភ្ញៀវទេសចរ ដើមទុន និងកែលម្អគុណភាពទេសចរណ៍ និងអនុញ្ញាតឱ្យមានការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ថ្មី ដែលសមស្របនឹងស្ថានភាពបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top