• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេមលើកទី៣២៖ នាព្រឹកថ្ងៃទី ៧ ឧសភា ប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី ៧

ទន្ទឹមនឹងនោះ ក្នុងវិញ្ញាសា Duathlon ផ្នែកនារី កីឡាការិនី Nguyen Thi Phuong Trinh របស់វៀតណាមដណ្តើមបានមេដាយប្រាក់។
តារាងមេដាយ Seagames 32។ រូបថត៖ VNA

 

នាព្រឹកថ្ងៃទី៧ ឧសភា កីឡាករ Pham Tien Sanh ទទួលបានជ័យជំនះក្នុងវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា Duathlon ដោយបានការពារមេដាយមាសប្រកបដោយដោយជោគជ័យក្នុងប្រភេទកីឡានេះ។  នេះជាមេដាយមាសទី៧ របស់ប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី ៣២ គិតត្រឹមព្រឹកថ្ងៃទី៧ ឧសភា។

ទន្ទឹមនឹងនោះ ក្នុងវិញ្ញាសា Duathlon ផ្នែកនារី កីឡាការិនី Nguyen Thi Phuong Trinh របស់វៀតណាមដណ្តើមបានមេដាយប្រាក់។

នាព្រឹកថ្ងៃដដែល កីឡាករ Pham Thanh Bao បានឈានចូលវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាហែលទឹកចម្ងាយ ១០០ ម៉ែត្រផ្នែកបុរស។ Do Phuong Thao បានឈានចូលវគ្គផ្តាច់ព្រ័ត្រវ៉ូវីណាមទម្ងន់៦០ គីឡូក្រាមផ្នែកនារីបន្ទាប់ពីផ្ដួលគូប្រដាល់មីយ៉ាន់ម៉ា Hnin Nandar Oo ក្នុងលទ្ធផល ១០-០។ ក្រុមបាល់បោះនារីវៀតណាម ៣x៣ បានបានឈានចូលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើឥណ្ឌូនេស៊ីជាមួយលទ្ធផល ២១-១៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១៕

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top