• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្ថបទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម៖ ទិសដៅយុទ្ធសាស្ត្រសម្រាប់សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល

អត្ថបទ "សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល" របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងឱកាសខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៦) កំពុងទទួលបានការចាប់អារម្មណ៍ជាពិសេសពីសារព័ត៌មាន។
ក្នុងឱកាសខួបលើកទី ១០១នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមានអត្ថបទសរសររសំខាន់មួយស្តីពីសារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល (រូបថត៖ VGP)

អ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកគ្រប់គ្រងសារព័ត៌មានជាច្រើនអះអាងថា ឯកសារនេះមានសារៈសំខាន់ក្នុងការតម្រង់ទិសយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល។

យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ទ្រឿង យ៉ាង អនុប្រធានបណ្ឌិត្យសភាសារព័ត៌មាននិងផ្សព្វផ្សាយ ចំណុចលេចធ្លោនៃអត្ថបទនេះគឺការដាក់សារព័ត៌មាននៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទាំងមូល ដោយភ្ជាប់ជាមួយភារកិច្ចកសាងបក្ស ការពារជាតិ និងលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ យោងតាមលោកស្រី ង្វៀន ធី ទ្រឿង យ៉ាង អត្ថបទនេះដោះស្រាយតាមបែបវិចារវិទ្យានូវទំនាក់ទំនងរវាងនវានុវត្តន៍ និងតម្លៃស្នូលនៃសារព័ត៌មានបដិវត្តន៍។ ខណៈពេលដែលបច្ចេកវិទ្យា និងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកំពុងផ្លាស់ប្តូរឥតឈប់ឈរ លក្ខណៈបដិវត្តន៍ លក្ខណៈបក្ស លក្ខណៈផ្តោតលើប្រជាជន និងទំនួលខុសត្រូវសង្គមនៃសារព័ត៌មានត្រូវតែបានរក្សារឹងមាំ

សារមួយក្នុងចំណោមសារដែលអ្នកជំនាញជាច្រើនបានសង្កត់ធ្ងន់ជាពិសេសគឺ តម្រូវការសម្រាប់សារព័ត៌មានដើម្បីមានវត្តមានយ៉ាងសកម្មនៅលើវេទិកាឌីជីថលទាំងអស់ ប៉ុន្តែមិនត្រូវពឹងផ្អែកលើវេទិការឌីជីថលទាំងនោះទេ។ យោងតាមលោកស្រី ង្វៀន ធី ទ្រឿង យ៉ាង នេះមិនត្រឹមតែជាបញ្ហាវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជារឿងរ៉ាវអំពីអធិបតេយ្យភាពប្រព័ន្ធផ្សព្វផ្សាយជាតិនៅក្នុងយុគសម័យឌីជីថលទៀតផង។ សារព័ត៌មានត្រូវការធ្វើជាម្ចាស់លើបច្ចេកវិទ្យា ទិន្នន័យ និងវិធីសាស្ត្រចែកចាយខ្លឹមសារ ប៉ុន្តែមិនត្រូវដេញតាមក្បួនដោះស្រាយ ទស្សនៈ ឬអន្តរកម្ម ដោយធ្វើឲ្យបំបាត់នូវមុខងារណែនាំ និងបង្កើតតម្លៃសង្គមរបស់ខ្លួនឡើយ។

ដោយមានទស្សនៈដូចគ្នា លោកវរសេនីយ៍ឯក អ្នកកាសែត ដូ ភូ ថ និពន្ធនាយកនៃកាសែតអតីតយុទ្ធជនវៀតណាម ជឿជាក់ថា សារដ៏ជ្រាលជ្រៅបំផុតនៅក្នុងអត្ថបទគឺតម្រូវការដើម្បីរក្សាភាពសុចរិតរបស់អ្នកសារព័ត៌មាននៅក្នុងយុគសម័យ នៃការផ្លាស់ប្តូរ ឌីជីថល។ យោងតាមលោក បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាអាចគាំទ្រដល់ការងារសារព័ត៌មាន ប៉ុន្តែមិនអាចជំនួសភាពសុចរិតខាងនយោបាយ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មានបានទេ។ ទាំងនេះគឺជាកត្តាសម្រេចចិត្តសម្រាប់សារព័ត៌មានដើម្បីរក្សាតួនាទីនាំមុខក្នុងបរិបទ ប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

អត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់លើភារកិច្ច កសាងលំហព័ត៌មានផ្លូវការ ការពារគ្រឹះមនោគមវិជ្ជារបស់បក្ស និងការបង្កើនសមត្ថភាពផ្សព្វផ្សាយជាតិ។ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី បាវ សាស្ត្រាចារ្យជាន់ខ្ពស់នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ ជឿជាក់ថា សារព័ត៌មានត្រូវផ្លាស់ប្តូរពីផ្នត់គំនិតប្រតិកម្មទៅជាការបង្កើតផលិតផលប្រព័ន្ធផ្សព្វផ្សាយដ៏ទាក់ទាញ បង្កប់លក្ខណៈបញ្ចុះបញ្ចូល ជាពិសេសនៅលើវេទិកាឌីជីថល។ ព័ត៌មានត្រឹមត្រូវនិងត្រូវបានផ្ទៀងផ្ទាត់ ដែលបង្ហាញតាមរបៀបទំនើប និងត្រូវបានរៀបចំសម្រាប់ក្រុមទស្សនិកជននីមួយៗ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតប្រកបដោយប្រសិទ្ធភាព។

មតិភាគច្រើនសុទ្ធតែចាត់ទុកថា សារស្នូលដែលអគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម បានផ្ញើទៅកាន់អ្នកសារព័ត៌មានគឺត្រូវបញ្ចូលគ្នាយ៉ាងសុខដុមរមនានូវឬទ្ធានុភាពនយោបាយ ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពបច្ចេកវិទ្យា; កសាងសារព័ត៌មានទំនើប វិជ្ជាជីវៈ និងមនុស្សសាស្ត្រ ដែលធ្វើជាម្ចាស់លើបច្ចេកវិទ្យា ប៉ុន្តែមិនពឹងផ្អែកលើបច្ចេកវិទ្យាទេ ដោយហេតុនេះ ផ្សព្វផ្សាយតម្លៃវៀតណាម និងបម្រើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយប្រសិទ្ធភាពនៅក្នុងយុគសម័យឌីជីថល៕

តាម​ vovworld.vn/km-KH

ពិធីបិទសន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦

ពិធីបិទសន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦

បន្ទាប់ពីបានប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ នៅទីក្រុងហៃផុង (១៩-២១ មិថុនា) សន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦ ដែលមានប្រធានបទសំខាន់គឺ "សារព័ត៌មានវៀតណាម - ស្មោះត្រង់ ច្នៃប្រឌិត មានទំនួលខុស្រូវ ក្នុងយុគសម័យថ្មី" បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃទី២១ ខែមិថុនា។

Top