• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១

ឈ្នះសិង្ហបុរី ៣-១ U22 វៀតណាម នាំមុខពូល B ជាបណ្ដោះអាសន្ន ក្រោយឈ្នះពីរប្រកួត។
ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១ (រូបថត៖ VNA)

នារសៀលថ្ងៃទី ៣ ឧសភា ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាម បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ  U22 សិង្ហបុរី ដោយលទ្ធផល ៣ទល់នឹង ១ ក្នុងការប្រកួតជុំទី ២ ពូល B ផ្នែកបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមលើកទី ៣២) ដែលកំពុងប្រព្រឹត្តិទៅនៅកម្ពុជា។ គ្រាប់បាល់ស៊ុតបញ្ជូលទីទាំង ៣ របស់ U22 វៀតណាម អនុវត្តន៍ដោយខ្សែប្រយុទ្ធ Van Tung (នាទីទី៣៦);  Thai Son (នាទី ៤៣) និងមួយគ្រាប់ទៀតគឺរបស់ខ្សែការពារសិង្ហបុរី។ គ្រាប់បាល់នៅនាទីចុងក្រោយរបស់សិង្ហបុរីគឺខ្សែការពារវៀតណាម Tien Long បានស៊ុតបញ្ជូលទីក្រុមខ្លួន។ ឈ្នះសិង្ហបុរី ៣-១ U22 វៀតណាម នាំមុខពូល B ជាបណ្ដោះអាសន្ន ក្រោយឈ្នះពីរប្រកួត។

នារសៀលថ្ងៃដដែល ក្នុងការប្រកួតបាល់ទាត់នារី ក្រុមជម្រើសនារីវៀតណាម បានយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកពូល A ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top