• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមបានកត់ត្រាសញ្ញាវិជ្ជមានជាច្រើនក្នុងខែតុលា និងរយៈពេល១០ខែ ដើមឆ្នាំ២០២២

នាថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគបាន ប្រកាសតួរលេខស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ចក្នុងខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ របស់វៀតណាម។

តួរលេខនៃអគ្គនាយកដ្ឋានស្ថិតិបានបង្ហាញថា ក្នុងខែតុលា ឆ្នាំ ២០២២ ទំហំនៃ ការនាំចូល នាំចេញសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ចំនួន ៥៨,២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ០,១% បើធៀបនឹងខែមុន ហើយ កើនឡើង ៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២២ ទំហំនៃការនាំចូល នាំចេញទំនិញសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ៦១៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១០ ខែកន្លងមក វៀតណាមទទួល បានអតិរេកពាណិជ្ជកម្មប្រមាណ ៩,៤ ពាន់លានដុល្លារ។ ទាក់ទងនឹងទីផ្សារនាំចេញ នាំចូលទំនិញក្នុងរយៈពេល ១០ ខែ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ វៀតណាម ខណៈដែលប្រទេសចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម។
ក្នុងពេលជាមួយគ្នានោះ នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការ និង វិនិយោគ បានឲ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ដើមទុនសរុបដែលបានចុះ បញ្ជីថ្មី កែសម្រួល និងការរួមចំណែកដើមទុនទិញភាគហ៊ុន ទិញមូលធនវិភាគទាន របស់វិនិយោគិនបរទេសនៅវៀតណាមសម្រេចបានជាង ២២,៤៦ពាន់លានដុល្លារ អាមេរិក។  វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន ១៨/២១; ដែលក្នុងនោះ ឧស្សាហកម្មកែច្នៃ ផលិតកម្ម បន្តមានដើមទុន វិនិយោគចុះបញ្ជីសរុបដ៏ ធំបំផុត; បន្ទាប់នោះគឺអចលនទ្រព្យ; ការផលិត និងចែកចាយអគ្គិសនី ជាដើម។ យោង តាមនាយកដ្ឋានវិនិយោគបរទេស មានប្រទេសនិងតំបន់ដែនដីចំនួន ១០៣ ដែលបាន វិនិយោគនៅវៀតណាមក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២២; ក្នុងនោះ សិង្ហបុរីនាំមុខ គេអំពីដើមទុនវិនិយោគសរុប; ជប៉ុនជាប់ចំណាត់ថ្នាក់លេខ២ និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top