• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ទាក់ទាញការវិនិយោគពីបរទេសដើម្បីពង្រឹងកម្លាំងផ្ទៃក្នុងនិងបង្កើនភាពខ្លួនទីពឹងខ្លួន

នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ការិយាល័យនយោបាយ បានរៀបចំសន្និសីទដើម្បីសិក្សាស្រាវជ្រាវ ជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដោយមានទុនវិនិយោគពីបរទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ រូបថត៖ VNA

សន្និសីទត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់ នៅសាលប្រជុំ Dien Hong (អគាររដ្ឋសភា ទីក្រុងហាណូយ) និងតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ទីតាំងជិត ៣៥០០០ ទូទាំងប្រទេស។ អញ្ជើញចូលរួមនៅសាលប្រជុំ Dien Hong មានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន។

អង្គសន្និសីទបានស្តាប់សេចក្តីសង្ខេបអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចចិត្តលេខ ១០ ពីតំណាងរដ្ឋាភិបាល ហើយបានស្តាប់បទអន្តរាគមន៍ពីថ្នាក់ដឹកនាំមូលដ្ឋាន និងវិនិយោគិនបរទេស។ បន្ទាប់នោះ នៅក្នុងសុន្ទរកថាដឹកនាំសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តលេខ ១០ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងការត្រិះរិះអភិវឌ្ឍន៍ ដោយម្ចាស់ការជ្រើសរើស និងប្រើប្រាស់ធនធានអន្តរជាតិដើម្បីកសាងសមត្ថភាពប្រកួតប្រជែងជាតិ។ សេចក្តីសម្រេចចិត្តនេះបានកំណត់គោលដៅនិងតម្រូវការខ្ពស់ ក្នុងនោះខិតខំប្រឹងប្រែងនៅឆ្នាំ ២០៣០ វៀតណាមនឹងស្ថិតក្នុងក្រុមប្រទេសឈានមុខគេនៅអាស៊ីអាគ្នេយ៍ ទាក់ទងនឹងបរិយាកាសវិនិយោគអាជីវកម្ម សមត្ថភាពប្រកួតប្រជែង នវានុវត្តន៍ គុណភាពសេវាសាធារណៈ និងសមត្ថភាពទទួលគម្រោងវិនិយោគបរទេសដែលមានគុណភាពខ្ពស់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានប្រសាសន៍ថា៖

“ត្រូវតែខិតជិត ជ្រើសរើស ដឹកនាំ និងប្រើប្រាស់លំហូរមូលធនអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាពជាតិ។ ត្រូវគណនាប្រសិទ្ធភាពនៃការទាក់ទាញការវិនិយោគដោយផ្អែកលើផលិតភាព និងគុណភាពនៃមូលធន កម្រិតបច្ចេកវិទ្យាដែលបានប្រើប្រាស់ ចំនួនការងារដែលមានគុណភាពខ្ពស់ ការបណ្តុះបណ្តាលវិស្វករ និងអ្នកគ្រប់គ្រងវៀតណាម ការតភ្ជាប់អាជីវកម្មក្នុងស្រុកទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការបង្កើតតម្លៃបន្ថែម និងការចូលរួមក្នុងសកម្មភាពនវានុវត្តន៍នៅវៀតណាម។ យើងមិនត្រឹមតែទាក់ទាញការវិនិយោគដោយផ្អែកលើព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងរៀបចំវាតាមចង្កោមឧស្សាហកម្ម ខ្សែសង្វាក់តម្លៃ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម នវានុវត្តន៍ និងលំហអន្តរតំបន់ទៀតផង។ យើងមិនប្រកួតប្រជែងដោយការបន្ថយស្តង់ដារ ឬលះបង់បរិស្ថាន ធនធាន សុខុមាលភាពសង្គម និងសន្តិសុខសេដ្ឋកិច្ចសម្រាប់កំណើនរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវប្រកួតប្រជែងដោយគុណភាពនៃស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទំនើប ធនធានមនុស្សដែលមានគុណភាពខ្ពស់ សេវាសាធារណៈវិជ្ជាជីវៈ និងបរិយាកាសអាជីវកម្មស្ថេរភាព ដែលអាចព្យាករណ៍បាន”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មក្នុងស្រុក និងការតភ្ជាប់យ៉ាងជាក់ស្ដែងរវាងសហគ្រាស FDI និងសហគ្រាសវៀតណាម ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងវិនិយោគខ្លាំងក្លាថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់សេដ្ឋកិច្ចថ្មី៕

តាម​ vovworld.vn/km-KH

ក្រុមជួយសង្គ្រោះវៀតណាមទៅកាន់វេណេស៊ុយអេឡាដើម្បីគាំទ្រការងារជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដី

ក្រុមជួយសង្គ្រោះវៀតណាមទៅកាន់វេណេស៊ុយអេឡាដើម្បីគាំទ្រការងារជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដី

ក្រុមមានកម្មាភិបាល និងយុទ្ធជនចំនួន ១២៤ នាក់មកពីក្រសួងការពារប្រទេស និងក្រសួងនគរបាល។

Top