• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមបន្តរក្សាស្ថិរភាពនិងការអភិវឌ្ឍ ទោះបីមានផលប៉ះពាល់ទ្វេរដងក៏ដោយ

ក្នុងរយៈពេល ៧ ខែកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានទទួលរងនូវផលប៉ះពាល់ទ្វេរដងពីឧបសគ្គទាំងខាងក្នុង និងខាងក្រៅ ប៉ុន្តែបានបន្តរក្សាស្ថិរភាព និងអភិវឌ្ឍន៍ជាមួយនឹងចំណុចភ្លឺជាច្រើន។
សន្និសីទសារព័ត៌មានប្រចាំខែកក្កដារបស់រដ្ឋាភិបាលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ។

យោងតាមលោករដ្ឋមន្ត្រី ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា។ អតិផរណាបានបន្តនិន្នាការធ្លាក់ចុះរបស់ខ្លួន; CPI ជាមធ្យមក្នុងរយៈពេល ៧ ខែបានកើនឡើង ៣,១២% ។ ចំណូលថវិការដ្ឋក្នុងរយៈពេល ៧ ខែឈានដល់ ៦២,៧% នៃការប៉ាន់ប្រមាណ។ ការនាំចូលនិងនាំចេញបានបន្តកើនឡើង៖ ក្នុងរយៈពេល៧ខែកន្លងមក ការនាំចេញសម្រេចបានជាង១៩៥ពាន់លានដុល្លារ អតិរេកពាណិជ្ជកម្មមាន១៦,៥ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា ក្នុងវិស័យកសិកម្ម ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែ បានកើនឡើង ១៨,៧% អំពីបរិមាណ និង ២៩,៦% អំពីតម្លៃ។

ឧស្សាហកម្មបន្តងើបឡើងវិញ; ពាណិជ្ជកម្ម និងសេវាកម្មបានកើនឡើងយ៉ាងល្អ ការលក់រាយសរុបនៃទំនិញ និងសេវាកម្មបានកើនឡើង។ ការវិនិយោគទទួលបានលទ្ធផលវិជ្ជមាន។ ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ក្នុងរយៈពេល ៧ ខែឈានដល់ជិត ១៦,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top