នេះនឹងក្លាយជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ
ជាលើកដំបូងដែលវៀតណាមមានក្រមច្បាប់ពេញលេញសម្រាប់គ្រប់គ្រង
សកម្មភាពដាក់ពង្រាយកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
តាមនោះបើកទំព័រថ្មីសម្រាប់ការបន្តរួមចំណែកដើម្បីសន្តិភាពពិភពលោក។
ចាប់តាំងពីចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤មក
វៀតណាមបានសុក្រិតក្របខ័ណ្ឌច្បាប់ជាបន្តបន្ទាប់។ ដើម្បីបំពេញតាម តម្រូវការថ្មី
ស្របតាមតួនាទី និងឋានៈថ្មីរបស់វៀតណាមទាំងកម្រិតទ្វេភាគី និងពហុ ភាគី
ជាពិសេសអង្គការសហប្រជាជាតិ ការបង្កើតក្រមច្បាប់ពេញលេញមួយស្តីពីការ
ចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាន្តិភាពអង្គការសហប្រជាជាតិគឺជាការងារចាំបាច់។
ចំណុចរបត់ដ៏សំខាន់ទាក់ទងនឹងស្ថាប័ន
វៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
និងបានពង្រាយកងកម្លាំងរបស់ខ្លួនចូលរួមតាំងពីឆ្នាំ ២០១៤។ មុននោះ ចាប់តាំងពីឆ្នាំ
១៩៩៦ វៀតណាមបានរួមចំណែកកាតព្វកិច្ចហិរញ្ញវត្ថុប្រចាំឆ្នាំចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ព្រមទាំងរៀបចំដំណើរទៅពិនិត្យមើលជាច្រើន
ទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាទៅកាន់ទីស្នាក់
ការអង្គការសហប្រជាជាតិផងដែរ។ គិតត្រឹមពេលនេះ វៀតណាមបានបញ្ជូននាយ ទាហាន
និងយោធិនអាជីពចំនួន ១.១០០ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិនៅតាមបេសកកម្មនានា; ចុះហត្ថលេខាលើអនុស្សរណៈ
យោគយល់គ្នាចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូ។
ឆ្លងកាត់រយៈពេល ១១ ឆ្នាំនៃការចូលរួម
កំណើតនៃច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
បានបង្កើត លក្ខខណ្ឌដើម្បីវៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយក្នុង
ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយឧត្តមសេនីយ៍ Phan
Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា៖
“ការចេញផ្សាយច្បាប់នេះ គឺសំដៅធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ
គោល មាគ៌ារបស់បក្ស សុក្រិតច្រករបៀងច្បាប់
ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងប្រព័ន្ធ ច្បាប់
ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលវៀត ណាមជាសមាជិក។
ការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ
បន្តរួមចំណែកបង្កើនសមាហរណកម្មអន្តរជាតិ លើកកំពស់ឋានៈ និងកិត្យា
នុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។
ដោយមាន ៤ ជំពូក និង ២៦ មាត្រា ច្បាប់បានចែងយ៉ាងជាក់លាក់លើគោល
នយោបាយជាច្រើន រួមមាន៖ ការកសាងកងកម្លាំងវៀតណាមដើម្បីចូលរួមក្នុងប្រតិ
បត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការដាក់ពង្រាយកងកម្លាំងចូលរួម
ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសមានយន្តការ
ច្បាស់លាស់អំពីការធានាធនធាន របប និងគោលនយោបាយសម្រាប់កងកម្លាំងដែល
ចូលរួមក្នុងបេសកកម្ម។ លោកវរសេនីយ៍ឯក Le Quoc Huy នៅការិយាល័យអចិន្ត្រៃយ៍
នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹងថា៖
“សេចក្តីព្រាងច្បាប់នេះ
យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបប គោលនយោបាយ សម្រាប់កងកម្លាំងចូលរួមរក្សាសន្តិភាព។
គោលនយោបាយ និងរបបដែលមានចែង ក្នុងឯកសារច្បាប់មុនៗ សុទ្ធតែត្រូវបានលើកឡើង
និងលើកកំពស់ក្នុងសេចក្តីព្រាង ច្បាប់នេះ ព្រមទាំងបំពេញបន្ថែមចំណុចផ្សេងៗទៀត
ដើម្បីលើកទឹកចិត្ត និងបង្កើត លក្ខខណ្ឌសម្រាប់បុគ្គលទាំងអស់ ក៏ដូចជាកម្មាភិបាល
និងយុទ្ធជនក្នុងការចុះឈ្មោះចូលរួមសកម្មភាពរក្សាសន្តិភាពផងដែរ”។
ក្នុងបរិបទដែលវៀតណាមជំរុញសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើទាំងកម្រិតទ្វេភាគី
និងពហុភាគី ជាពិសេសជាមួយអង្គការសហប្រជាជាតិនោះ ច្បាប់បានបំពេញបន្ថែមវិសាលភាព
និងមុខសញ្ញាចូលរួម ស្របតាមនិន្នាការទូទៅរបស់អង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ទោ To
Long អនុប្រធានការិយាល័យអចិន្ត្រៃយ៍ទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិ
អនុប្រធាននាយកដ្ឋានសន្តិសុខកិច្ចការបរទេស ក្រសួងនគរបាល បានបញ្ជាក់ថា៖
“ច្បាប់នេះនឹងបង្កើតមូលដ្ឋានច្បាប់
និងជួយឱ្យការអនុវត្តកាន់តែបើកចំហ និងស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ច្បាប់នេះបានកំណត់យ៉ាងជាក់លាក់នូវបទពិសោធន៍ដែលទទួលបានពីការចូលរួមរបស់វៀតណាមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីមុនមក
ហើយលើកទឹកចិត្តការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
មិនត្រឹមតែពីក្រសួងនគរបាល និងក្រសួងការពារប្រទេសប៉ុណ្ណោះទេ
ថែមទាំងពីផ្នែកស៊ីវិលទៀតផង។
ប្រការនេះបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះកាតព្វកិច្ចអន្តរជាតិ”។
ពីការចូលរួមយ៉ាងសកម្មដល់ការរួមចំណែកដោយម្ចាស់ការចំពោះបេសកកម្មរក្សាសន្តិភាពរួម
រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ វត្តមានរបស់កងកម្លាំងស៊ីវិលនៅ
ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមិនត្រឹមតែនាំមកនូវរូបភាពនៃ
ប្រជាជាតិស្រឡាញ់សន្តិភាព និងមនុស្សសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតី
ត្រៀមខ្លួនលះបង់ដើម្បីសហគមន៍អន្តរជាតិទៀតផង។
ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤
មិថុនា លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុក
ប្រតិបត្តិការរក្សាសន្តិភាពបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង
ភាពម្ចាស់ការ និងសកម្មរបស់វៀតណាមក្នុងការពង្រាយកងកម្លាំងរក្សាសន្តិភាព
រួមទាំងការសុក្រិត
ច្បាប់ស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៖
“វៀតណាមបានបង្ហាញពីការសន្យាយ៉ាងមុតមាំចំពោះអង្គការសហប្រជាជាតិ
រួមទាំងប្រតិបត្តិការរក្សាសន្តិភាពនិយាយដោយឡែក។ យើងតែងតែឃើញជំនាញ
និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ដែលជានិច្ចកាលសម្របខ្លួន
និងបំពេញការងារបានល្អ ទោះបីក្នុងស្ថានភាពលំបាកខ្លាំងនៅតំបន់ជា ច្រើនក៏ដោយ។
ការរួមចំណែករបស់អ្នកបានជួយយើងខ្ញុំបង្កើតការផ្លាស់ប្តូរសម្រាប់ សន្តិភាព
ជាពិសេសបង្កើតការផ្លាស់ប្តូរសម្រាប់សហគមន៍នៅក្នុងតំបន់ដែលរងផល
ប៉ះពាល់ដោយជម្លោះផងដែរ។ ការចេញផ្សាយច្បាប់នេះ មានសារៈសំខាន់ខ្លាំងណាស់
ដែលធានាការរួមចំណែកប្រកបដោយជោគជ័យនៃប្រតិបត្តិការរក្សាសន្តិភាពរបស់វៀតណាមនាពេលខាងមុខ”។
ច្បាប់ស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តអះអាងចំពោះពិភពលោកនូវការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះ
បេសកកម្មរក្សាសន្តិភាពរួមតាមនោះក៏រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រការពារមាតុភូមិពីដើម
ពីចម្ងាយដោយសន្តិវិធីផងដែរ៕