• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រិតគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ចសមូហភាពប្រកបដោយប្រសិទ្ធភាព ដើរតួនាទីដឹកនាំ និងបង្កើតកម្លាំងចលករ

នាថ្ងៃទី ១៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព និងបូកសរុបរយៈពេល ១០ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសហករណ៍ក្នុងឆ្នាំ ២០១២។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សេដ្ឋកិច្ចសមូហភាពគឺជាសមាសភាគសេដ្ឋកិច្ចដ៏សំខាន់ ហើយជានិច្ចកាលត្រូវបានបក្ស និងរដ្ឋលើកទឹកចិត្តអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីគោលដៅ និងដំណោះស្រាយសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនាពេលខាងមុខ សំដៅអនុវត្តន៍សេដ្ឋកិច្ចសមូហភាពប្រកបដោយភាពស្វាហាប់ ប្រសិទ្ធភាព ចីរភាព ហើយដើរតួនាទីជាសមាសភាគដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចជាមួយរូបសណ្ឋានតភ្ជាប់ និងសហប្រតិបត្តិការជាច្រើនដូចជា៖ កៀរគរ បង្កើនប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ផ្លាស់ប្ដូរថ្មី សុក្រិតប្រព័ន្ធច្បាប់ និងគោលនយោបាយអំពីសេដ្ឋកិច្ចសមូហភាព។ ទន្ទឹមនឹងនោះ ដករបាំងដែលរារាំងអង្គការសេដ្ឋកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពផ្ទៃក្នុង និងប្រសិទ្ធភាពប្រតិបត្តិការនៃសេដ្ឋកិច្ចសមូហភាព។

 

កិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព

នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តកសាងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព; អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពតាមទិសដៅច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងកៀរគររាល់ប្រភពធនធានវិនិយោគលើវិស័យសេដ្ឋកិច្ចសមូហភាព។ លើសពីនេះទៅទៀត សិក្សាស្រាវជ្រាវគំរូអភិបាលកិច្ចសេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចសហករណ៍ជឿនលឿន គួបផ្សំជាមួយគំរូអភិវឌ្ឍន៍បែបប្រពៃណី និងសមស្របទៅនឹងស្ថានការណ៍អភិវឌ្ឍន៍ក្នុងប្រទេស និងអន្តរជាតិក្នុងសម័យកាលថ្មីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top