• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សានុសិស្សវៀតណាមចំនួន៦នាក់ដែលចូលរួមអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០១៨សុទ្ធតែទទួលបានមេដាយ

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាលនិស្សិត​វៀតណាម ​៦​នាក់​ដែលបានចូលរួមអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី ៥៩ នៅរូម៉ានីសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសមួយគ្រឿង។

ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាវៀតណាម

ពោលគឺប្អូន Nguyen Quang Bin សិស្សថ្នាក់ទី ១២ នៅមហាវិទ្យាល័យជាតិហាណូយទទួលបានមេដាយមាស។
មេដាយប្រាក់ចំនួនពីរ ចំណុះប្អូនពីរនាក់ គឺ Phan Minh Duc សិស្សថ្នាក់ទី ១១ វិទ្យាល័យជំនាញហាណូយ-Amsterdam និងប្អូន Trinh Van Hoan សិស្សថ្នាក់ទី ១២ វិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។

សិស្សបីនាក់ដែលទទួលបានរង្វាន់សំរឹទ្ធ រួមមាន៖ Tran Viet Hoang សិស្សថ្នាក់ទី ១២; Truong Manh Tuan សិស្សថ្នាក់ទី១២ និង Do Hoang Viet សិស្សថ្នាក់ទី១២ ផងដែរ។

ជោគជ័យរបស់ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០១៨នេះបានរួមចំណែកអះអាងនូវលទ្ធផល​វិជ្ជមានរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលក្នុងការបណ្តុះបណ្តាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការ​រក​ឃើញនិងបំប៉ន់សិស្សពូកែផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top