• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សវិទ្យាល័យជំនាញហាណូយ - Amsterdam យកឈ្នះការប្រកួត AI របស់សិស្សានុសិស្សសកល

យោងតាមការប្រកាសរបស់ Microsoft កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្រុម GOATS Vietnam របស់សិស្ស ៥ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam (ទីក្រុងហាណូយ) បានឈ្នះរង្វាន់ជាមួយនឹងប្រព័ន្ធបំភ្លឺឆ្លាតវៃ ប្រើប្រាស់បញ្ញាសិប្បនិម្មិត(IntelliGrow)។
សិស្សវិទ្យាល័យជំនាញហាណូយ - Amsterdam យកឈ្នះការប្រកួត Microsoft Imagine Cup Junior 2023។ (រូបថត៖ baochinhphu.vn)

ក្រុម GOATS Vietnam គឺជាក្រុមមួយក្នុងចំណោមក្រុមឈ្នះទាំង ១០ នៅកម្មវិធី Imagine Cup Junior (ICJ) - ការប្រកួតប្រជែងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលរៀបចំដោយក្រុមហ៊ុន Microsoft ។

IntelliGrow គឺជាប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃដែលអាចកែតម្រូវ និងគ្រប់គ្រងពន្លឺដោយស្វ័យប្រវត្តិ ដោយផ្អែកលើឧបករណ៍ចាប់សញ្ញាដើម្បីធានាបាននូវដំណើរការល្អបំផុត (កាត់បន្ថយការប្រើប្រាស់ថាមពល ខណៈដែលរក្សាពន្លឺគ្រប់គ្រាន់) និងការពារភ្នែក។ គម្រោងនេះ បានយកឈ្នះលើផលិតផលផ្សេងទៀតដោយពហុមុខងារ និងការអនុវត្តបញ្ញាសិប្បនិម្មិត។ បច្ចុប្បន្ននេះ ទីផ្សារមិនមានផលិតផលណាដែលអនុវត្ត AI ដើម្បីកែតម្រូវកម្រិតពន្លឺនោះទេ។

Imagine Cup Junior ២០២៣ គឺជាការប្រកួតប្រចាំឆ្នាំដែលក្រុមហ៊ុន Microsoft បានរៀបចំឡើងសម្រាប់សិស្សានុសិស្សមានអាយុចាប់ពី ១៣-១៨ ឆ្នាំ។ សិស្សបង្កើតជាក្រុម អនុវត្តបញ្ញាសិប្បនិម្មិតដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល។ Imagine Cup Junior ឆ្នាំនេះ មានការចូលរួមពីសិស្សានុសិស្សមកពីប្រទេសចំនួនជាង១០០៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top