• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអន្តរជាតិ “ហូជីមិញទូទាំងសកលលោក”


 ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ VTV) 
 

សិក្ខាសាលានេះផ្ដោតទៅលើប្រធានបទស្នូលចំនួន៣៖ ហូជីមិញជាមួយ ប្រទេសជាមហាអំណាច ហូជីមិញ​ក្នុង​សង្គ្រាម​ត្រជាក់ និងបេតិកភ័ណ្ឌសកល របស់ហូជីមិញ។ 

សិក្ខា​សាលា​អន្ត​រជាតិក្រោមប្រធានបទ “ហូជីមិញទូទាំងសកលលោក” ទើប នឹង​បាន​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះស្ថិត នៅក្នុងកម្មវិធីសហប្រតិបតិ្តការថ្មីរវាងសាកលវិទ្យាល័យ Columbia​ និងមហា វិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ ហាណូយ។
 
ជាសកម្ម​ភាពមួយក្នុងឱកាសរំលឹកខួប៥០ឆ្នាំអនុវត្តមរតកសាសន៍ហូជីមិញ សិក្ខាសាលា​នេះបាន​ទាក់​ទាញ​ការចូល​រួម​របស់និស្សិតនិងអ្នកប្រាជ្ញអន្តរជាតិជាច្រើន។ សិក្ខាសាលានេះផ្ដោតទៅលើប្រធានបទស្នូលចំនួន៣៖ ហូជីមិញ​ជាមួយ ប្រទេសជាមហាអំណាច ហូជីមិញក្នុងសង្គ្រាមត្រជាក់ និងបេតិកភ័ណ្ឌសកល របស់ហូជីមិញ។ បណ្ដាបទ​អន្តរាគមន៍បានសង្កត់ធ្ងន់ថា ហូជីមិញមិនត្រឹមតែជា វីរជនរំដោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំង​ជា​ស្ពានតភ្ជាប់រវាងវៀត ណាមជាមួយពិភព លោក ហើយលក្ខណៈបុគ្គលរបស់លោកបានជះឥទ្ធិពល ទូទាំងសក​ល​លោក ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top