• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអនឡាញនៅប្រទេសកាណាដាស្តីពីប្រវត្តិនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ

នាថ្ងៃទី ១៥ ឧសភា សម្ព័ន្ធសមាគមមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាមអនឡាញដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ របស់លោកប្រធាន ហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២១)។

សមាគមមិត្តភាពកាណាដា - វៀតណាមបានរៀបចំសិក្ខាសាលាតាមអនឡាញដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំរបស់លោកប្រធានហូជីមិញ (រូបថត៖ TTXVN)


សិក្ខាសាលានេះបានណែនាំអំពីជីវប្រវត្តិនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ តាមនោះ ជួយមិត្តភក្តិអន្តរជាតិយល់កាន់តែច្បាស់ អំពីលោកប្រធានហូជីមិញ ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនដែលរងការជិះជាន់ និងប្រជាជនដែលបាននិងកំពុងតស៊ូដើម្បីសន្តិ ភាព ប្រជាធិបតេយ្យនិង វឌ្ឍនភាពសង្គម នៅទូទាំងពិភពលោក។

លោក Steve Rutchinski តំណាង CVFS បានវាយតម្លៃថា៖ “ប្រទេសវៀតណាមបច្ចុប្បន្នតែងតែប្រកាន់ខ្ជាប់នូវបណ្តាំនិងមរតករបស់លោកប្រធានហូជីមិញ។ ក្រោមការដឹកនាំប្រកបដោយបទពិសោធន៍និងឆ្លងកាត់ការសាកល្បងជាច្រើនរបស់បក្សកុម្មុយនិស្តប្រទេស វៀតណាមបានជំនះដោយជោគជ័យនូវបញ្ហាប្រឈមនានា ដូចជាការប្រជែងរវាងមហាអំណាច ជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់នៃបដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល។ វៀតណាមកំពុងទទួលបានការស្ងើចសរសើរពីសហគមន៍អន្តរជាតិ សម្រាប់ការតស៊ូដើម្បីសន្តិភាព សេរីភាពនិងប្រជាធិបតេយ្យនៅក្នុងប្រទេសផ្ទាល់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top