នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្រ្តនិង សង្គមវៀតណាមបានរួមសហការជាមួយស្ថានទូតគុយបា រៀបចំសិក្ខាសាលាស្តីពី “បច្ចុប្បន្នកម្មអំពីរូបសណ្ឋានសេដ្ឋកិច្ចសង្គមរបស់គុយបានិងសេណារីយ៉ូថ្មី”។ នៅក្នុងសិក្ខាសាលានេះ សាស្រាចារ្យរង បណ្ឌិត Pham Van Duc អនុប្រធាន ណ្ឌិតសភាវិទ្យាសាស្រ្ត និងសង្គមវៀតណាមបានអះអាងថា វៀតណាមនិងគុយ បាមានទំនាក់ទំនងជិតស្និទ្ធតាំងពីយូរយាណាស់មកហើយ។ នាបច្ចុប្បន្ន ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណើការផ្លាស់ប្តូរថ្មី ដោយគោលដៅប្រជាជនសម្បូធូធារប្រទេសខ្លាំងមាំមួន សង្គមយុត្តិធម៌ អរិយធម៌។ សិក្ខាសាលានេះ ជាសកម្មភាព ដំបូងសម្រាប់កម្មវិធីសហប្រតិបត្តិការ រវាងណ្ឌិតសភាវិទ្យាសាស្រ្ត និងសង្គមវៀតណាម ជាមួយស្ថានទូតគុយបានាពេលខាងមុខ។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញការមួយចំនួន បានលើកសំនួរស្តីពី បញ្ហាអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងបរិបទ ដែលប្រទេសគុយបានៅមានការលំបាកជាច្រើននោះ។ ចំពោះបញ្ហានេះ លោក Ruvislei Gonzalev Saez វាគ្មិន នៅសិក្ខាសាលា បានឲ្យដឹងថា បញ្ហាអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាភារកិច្ច ស្នូលរបស់ថ្នាក់ដឹកនាំគុយបា។ ទោះបីជាចំពោះ មុខមានការសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែគុយបាកំពុងមានទិសដៅត្រឹមត្រូវ សម្រាប់ខ្លួន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម