ព័ត៌មាន
សាលាមធ្យមសិក្សាការពារព្រំដែនទីពីររៀបចំពិធីជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា
នារៀសថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ត Ba Ria – Vung Tau ប្រទេសវៀតណាម សាលាមធ្យមសិក្សាការពារព្រំដែនទីពីរបានរៀបចំជំនួបសំណេះសំណាល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិកម្ពុជានិងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ (9/11/1953-9/11/2018)។
លោក Nguyen Duc Y ថ្លែងក្នុងពិធី (រូបថត៖ bienphong.com.vn)
ក្នុងជំនួប លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Y នាយករងសាលាបានអបអរសាទរចំពោះលទ្ធផលដែលកម្ពុជាទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមក និងលើកសរសើរសិក្ខាកាមកម្ពុជាទាំងឡាយដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលលទ្ធផលល្អក្នុងការសិក្សារៀនសូត្រ។
ថ្នាក់ដឹកនាំនៃសាលាជូនអំណោយឲ្យសិក្ខាកាម (រូបថត៖ bienphong.com.vn)
លោក Nguyen Duc Y ក៏រំពឹងថា សិក្ខាកាមទាំងឡាយនឹងលើកកម្ពស់ការទទួលខុសត្រូវគោរពវិន័យ និងការកំណត់នានារបស់សាលានិងអង្គភាពខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីក្លាយជាមន្ត្រីល្អ រួមចំណែកកសាងប្រទេសកម្ពុជាឲ្យកាន់តែសម្បូររុងរឿង ហើយពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ