ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល
បុគ្គលិករដ្ឋសភា ក្រុមការងារចលនាគោលនយោបាយ អង្គការក្រៅរដ្ឋាភិបាល
និងថ្នាក់ដឹកនាំវ័យក្មេងមកពីប្រទេសទាំងពីរ។
កិច្ចសន្ទនាបានប្រព្រឹត្តិទៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកលោក
Joe
Biden នៅវៀតណាម
ដោយគូសសញ្ញាវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។កិច្ចសន្ទនាបានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាកនៃសង្គ្រាម
និងឥទ្ធិពលដល់ដំណើរការជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។ លោក Tim
Rieser ជំនួយការអតីតព្រឹទ្ធសមាជិកលោក Patrick Laehy ឥស្សរជនមួយរូបដែលបានរួមចំណែកដ៏សំខាន់របស់ភាគីអាមេរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ
ជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាមបានចែករំលែកនៅក្នុងកិច្ចសន្ទនាថា៖
“កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមរវាងវៀតណាម
និងសហរដ្ឋអាមេរិក គឺជាគំរូសម្រាប់ប្រទេសដទៃទៀត។
មិនដែលមានប្រទេសណាមួយដែលធ្លាប់ជាអតីតសត្រូវនឹងគ្នា ហើយមានកិច្ចសហប្រតិបត្តិការដូច្នេះឡើយ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ វៀតណាមបានចំណាយពេលវេលាជាច្រើន
និងខិតខំប្រឹងប្រែងជួយយើងខ្ញុំស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម។
ប្រការនេះបានបើកទ្វារសម្រាប់កម្មវិធីជំនះពុះពារលើផលវិបាកដោយសង្គ្រាមរបស់អាមេរិក។
ខ្ញុំចាត់ទុកថាកម្មវិធីទាំងនេះបាននាំប្រទេសទាំងពីរឲ្យកាន់តែខិតមកជិគ្នាជាង
ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ
ដែលនាំឱ្យប្រធានាធិបតីលោក Biden និងអគ្គលេខាបក្សលោក Nguyen Phu Trong ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅទីក្រុងហាណូយ។
កម្មវិធីដោះស្រាយផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរគឺជា
ចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការក្រោយសង្គ្រាមរវាងប្រទេសទាំងពីរផងដែរ”៕





