• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបគឺជាដៃគូឈានមុខគេមួយរបស់វៀតណាម

នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long នាថ្ងៃទី៣០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ពេលទទួលជួបលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU)ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី២៩-៣១កក្កដា។

ឧបនាយករដ្ឋមន្ត្រីបានអបអរសាទរសហភាពអឺរ៉ុបក្នុងការរៀបចំការបោះឆ្នោតសភាអឺរ៉ុប និងក្រុមប្រឹក្សាភិបាលថ្មីរបស់សហភាពអឺរ៉ុបដោយជោគជ័យ; ស្នើឱ្យ EU បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ជាពិសេសថ្នាក់ជាន់ខ្ពស់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - EU (PCA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ក៏ដូចជាកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរ ដោយឆ្ពោះទៅខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង EU (១៩៩០-២០២៥)។

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានទទួលជួបលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប - EC តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ រូបថត៖  VNA

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ក៏បានស្នើឱ្យ EU ជម្រុញឲ្យប្រទេសសមាជិកដែលនៅសេសសល់ឱ្យឆាប់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" ឱ្យឆាប់ សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម ឈរលើមូលដ្ឋានទទួលស្គាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU)។

រីឯខ្លួនវិញ លោក Josep Borrell បានអះអាងថា EU ចាត់ទុកវៀតណាមជាអាទិភាព និងជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP); យុត្តិធម៍ និងបង្ការប្រឆាំងការនេសាទ IUU ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top