ចំណុចលេចធ្លោមួយគឺឧស្សាហកម្មវាយនភណ្ឌនិងសម្លៀកបំពាក់ ដោយមានសហគ្រាសជាង ២៥០ អង្គភាព ដែលបានដាក់ចេញគោលដៅកំណើនពី ១០% ដល់ ១៥% នៅក្នុងឆ្នាំ ២០២៦។ បច្ចុប្បន្ននេះ បណ្ដាសហគ្រាសនៅតែរក្សាបាននូវការបញ្ជាទិញពីទីផ្សារប្រពៃណីដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន និងពង្រីកទៅកាន់ទីផ្សារថ្មីៗដូចជាអូស្ត្រាលី កូរ៉េខាងត្បូង និងមជ្ឈិមបូព៌ា។ លោក Pham Xuan Hong ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់និងប៉ាក់ទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖
“ឥឡូវនេះ ការបញ្ជាទិញគឺខុសពីមុន ដែលតម្រូវឱ្យមានការរចនាច្នៃប្រឌិតជាងមុន។ សម្រាប់ការបញ្ជាទិញតែមួយ អតិថិជនទាមទារការរចនា និងសម្ភារៈផ្សេងៗគ្នាជាច្រើន។ ពីមុន ការបញ្ជាទិញធំមួយមានការរចនាតែមួយប៉ុណ្ណោះ។ ឥឡូវនេះ ដៃគូចង់បានដូច្នេះដើម្បីទាក់ទាញអតិថិជន”៕





